Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧទ្ធម្ភាគចក្រទួគី-សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការហោះហើររួមគ្នា នៅភាគខាងជើងប្រទេសស៊ីរី

  • បោះពុម្ព

ក្រសួងការពារជាតិទួគី បានបង្ហើបឲ្យដឹងថា ឧទ្ធម្ភាគចក្រទួគីចំនួន ២ គ្រឿង និងសហរដ្ឋអាមេរិកចំនួន ២ គ្រឿងបានធ្វើការហោះហើររួមគ្នាមួយ កាលពីថ្ងៃព្រហស្បតិ៍លើតំបន់សុវត្ថិភាព ដែលបានគ្រោងទុកមួយ នៅភាគខាងជើងប្រទេសស៊ីរី។

រដ្ឋមន្ត្រីការពារជាតិទគីលោក បាននិយាយនៅមុននេះថា ប្រទេសទាំងពីរ បានធ្វើការហោះហើរយន្តហោះស៊ើបការណ៍លើកដំបូង កាលពីថ្ងៃទី ២៤ ខែសីហា។ តំបន់មានសុវត្ថិភាព ក៏នឹងជួយសម្រួលដល់ការវិលត្រឡប់របស់ប្រជា-ជនស៊ីរី ដែលផ្លាស់ទីលំនៅបច្ចុប្បន្ន កំពុងរស់នៅក្នុងប្រទេសទួគីទៅកាន់ប្រទេសកំណើតរបស់ពួកគេ។

យន្តហោះគ្មានមនុស្សបើកទួគី បានចាប់ផ្តើមប្រតិបត្តិការនៅភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃពុធដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង។ កាលពីដើមខែសីហា អ្នកនាំពាក្យប្រធានាធិបតីទួគី បាននិយាយថាការល្បាតរួមគ្នារបស់កងទ័ពសហរដ្ឋអាមេរិក និងកងទ័ពទួគី នឹងចាប់ផ្តើមឆាប់ៗនៅភាគខាងកើតនៃទន្លេ Euphrates ។

មន្ត្រីយោធាមកពីសម្ព័ន្ធមិត្តណាតូទាំងពីរ ក៏បានបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការរួមគ្នាមួយ នៅ Akcakale ផងដែរ។ រដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីអង់ការ៉ា មានទំនាស់គ្នាជាយូរមកហើយលើផែនការសម្រាប់ភាគសាននៃប្រទេសស៊ីរី ជាកន្លែងដែលសហរដ្ឋអាមេរិក បានចងសម្ព័ន្ធភាពជាមួយ YPG ដែលជាការបំបែកខ្លួនរបស់ក្រុមកម្មករឃឺដក្នុងប្រទេសស៊ីរី ដែលត្រូវបានបណ្តេញចេញខុសច្បាប់ដោយប្រទេសទួគី ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីចុងសប្តាហ៏។