បណ្តាញសង្គម

តួលេខអ្នកស្លាប់ដោយសារខ្យល់ព្យុះនៅប្រទេស Bahamas បានឡើងដល់៤៥នាក់ និងនៅមានបាត់ខ្លួនជាច្រើនសិបនាក់

អជ្ញាធរក្នុងប្រទេស Bahamas បានកែសម្រួលនូវតួលេខអ្នកស្លាប់ដោយសារខ្យល់ព្យុះ Dorian បានឡើងដល់៤៥នាក់ ព្រមជាមួយនោះ ប៉ូលីស បានអំពាវនាវសាធារណះជនឲ្យមកចុះឈ្មោះលំអិតពីមនុស្សជាច្រើន ដែលនៅតែបន្តបាត់ខ្លួន។

មួយសប្តាហ៍បន្ទាប់ពីព្យុះ Dorian បានកំទេចរាបដល់ដីនូវផ្ទះ និងអគារជាច្រើន ប្រតិបត្ដិការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដ៏សំខាន់មួយ កំពុងធ្វើការផ្តល់ការផ្គត់ផ្គង់ដល់ប្រជាជន ដែលអស់សង្ឃឹមក្នុងការស្វែងរកស្បៀងអាហារ ទឹក និងទីជម្រក។

កងកម្លាំងប៉ូលីសភូមិន្ទរបស់ Bahamas បាននិយាយថា ពួកគេបានរកឃើញសាកសពចំនួន ៣៧ នៅលើកោះ Abaco និង ៨ នាក់នៅលើកោះ Grand Bahama ។ មានមនុស្សជាច្រើនទៀត បានសន្មតថា បាត់ខ្លួន ហើយយើងកំពុងអំពាវ-នាវដល់សាធារណជនឱ្យដាក់របាយការណ៍បាត់មនុស្ស។

ជាមួយនឹងអ្នកនៅរស់រានមានជីវិត ដែលត្រូវបានជម្លៀសចេញពីតំបន់ រងគ្រោះខ្លាំងបំផុត ក្រុមមន្រ្តី បាននិយាយថាមនុស្សរាប់រយនាក់ ឬក៏អាចរាប់ពាន់នាក់ នៅតែកំពុងបាត់ខ្លួន។

បន្ទាប់ពីបានបោះពួយលើឆ្នេរសមុទ្រ ភាគខាងកើតសហរដ្ឋអាមេរិកមក ព្យុះ Dorian បានថមថយកម្លាំងទៅជាព្យុះត្រូពិកធម្មតា បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ នៅភាគខាងកើតប្រទេសកាណាដា មុនពេលធ្វើដំណើរលើសមុទ្រ Labrador នេះបើតាមការផ្សាយរបស់ Chanel news Asia កាលពីថ្ងៃចន្ទ។