Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង បាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន ២ គ្រាប់ចូលសមុទ្រខាងកើត

  • បោះពុម្ព

យោងតាមនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន ២ គ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងកើត ពីតំបន់ភាគខាងលិចរបស់ខ្លួន កាលពីថ្ងៃអង្គារ។

ទីភ្នាក់ងារ JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់មីស៊ីល ត្រូវបានបាញ់ឆ្ពោះទៅទិសខាងកើត នៅម៉ោង ៦ និង ៥៣ នាទីព្រឹក និងម៉ោង ៧ និង ១២ នាទីព្រឹក ម៉ោងក្នុងស្រុក ហើយម្តងៗ គឺចេញពីតំបន់ Kaechon ដីគោក ភាគខាងលិចរបស់កូរ៉េខាងជើង ក្នុងខេត្ត Pyongan ខាងត្បូង។ គ្រាប់ទាំងនោះ ហោះហើរបានចម្ងាយប្រហែល ៣៣០ គីឡូម៉ែត្រចូលក្នុងសមុទ្រខាងកើត។

ព័ត៌មានលម្អិតបន្ថែមទៀតស្ថិតនៅក្រោមការវិភាគច្បាស់លាស់ ដោយអាជ្ញាធរស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ទីភ្នាក់ងារ JCS បាននិយាយថា យោធាកូរ៉េខាងត្បូង កំពុងឃ្លាំមើលស្ថានភាព ដែលពាក់ព័ន្ធក្នុងការរៀបចំសម្រាប់ការបាញ់បង្ហោះបន្ថែមទៀត ខណៈពេលដែលរក្សាជំហរត្រៀមខ្លួនរួចរាល់។

មានការកត់សម្គាល់ទៀតថា សកម្មភាពរបស់កូរ៉េខាងជើង ដែលកំពុងកើនឡើងនូវភាពតានតឹង នឹងមិនអាចជួយបានទេដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយភាពតានតឹងក្នុងឧបទ្វីបកូរ៉េ ដោយជំរុញឱ្យទីក្រុងព្យុងយ៉ាង បញ្ឈប់សកម្មភាពបែបនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ៍។