Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន ដកផលិតផលអាមេរិកជាច្រើនចេញពីបញ្ជីពន្ធគយ

  • បោះពុម្ព

ប្រទេសចិនកាលពីថ្ងៃពុធ បាននិយាយថា ខ្លួននឹងបន្ធូរបន្ថយផលិតផលអាមេរិកមួយចំនួន ពីពន្ធគយបែបទណ្ឌកម្ម ដែលត្រូវបានគេមើលឃើញថា ជាការចង់បញ្ចប់ភាពមិនចុះសម្រុងដោយភាគីទីក្រុងប៉េកាំង នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយ មុនពេលកិច្ចពិភាក្សាកម្រិតខ្ពស់នៅខែក្រោយ។

ទោះជាយ៉ាងណាក៏ដោយ ទំនិញទាំងនោះ គឺមិនត្រូវរាប់បញ្ចូលនូវមុខទំនិញកសិកម្មមួយចំនួនធំ ដែលអាចមានសារៈសំខាន់ដល់ជោគជ័យចុងក្រោយនៃកិច្ចព្រមព្រៀងណាមួយ រវាងភាគីទាំងពីរដែលជំហររបស់ខ្លួន កំពុងទុចបង្អាក់សេដ្ឋកិច្ចពិភពលោក។

ការលើកលែងពន្ធ នឹងចាប់មានប្រសិទ្ធភាព ពីថ្ងៃទី១៧ កញ្ញា ហើយមានសុពលភាពមួយឆ្នាំ នេះបើយោងតាមគណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិន ដែលបានចេញផ្សាយបញ្ជីចំនួនពីរ ដែលរួមមានផលិតផលអាហារសមុទ្រ និងថ្នាំប្រឆាំងជំងឺមហារីក។ បញ្ជីនេះ គឺជាលើកទីមួយហើយ ដែលទីក្រុងប៉េកាំងបានប្រកាសផលិតផលដែលត្រូវបានដកចេញពីពន្ធគយ។

ប្រភេទផ្សេងទៀត ដែលនឹងត្រូវលើកលែង រួមមាន ថ្នាំគ្រាប់ ចំណីត្រី ឧបករណ៍វេជ្ជសាស្រ្តជាច្រើនប្រភេទ ខណៈពេលដែលគណៈកម្មការ កំពុងពិចារណាលើការលើកលែងបន្ថែមទៀត។ ក្រុមអ្នកវិភាគ Barclays បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវថាការកែតម្រូវទាំងនេះបង្ហាញថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យមានការរីកចម្រើននៅក្នុងកិច្ចចរចាពាណិជ្ជកម្ម នាខែតុលាខាងមុខដែលទំនងជាឈានដល់កិច្ចព្រមព្រៀងតូចចង្អៀតមួយ ដែលពាក់ព័ន្ធនឹងប្រទេសចិន ទិញទំនិញអាមេរិកបន្ថែមទៀត ជាថ្នូរនឹងសហរដ្ឋអាមេរិក ដែលផ្អាកការដំឡើងពន្ធបន្ថែមទៀត។

សេដ្ឋកិច្ចចិន បានកើនឡើង ៦,២ ភាគរយក្នុងមួយឆ្នាំ នៅក្នុងត្រីមាសទី ២ ដែលជាអត្រាទាបបំផុត ក្នុងរយៈពេលជិត ៣ ទសវត្សរ៍មកនេះ។ ប្រធានាធិបតីដូណាល់ត្រាំ នៅថ្ងៃសុក្រនេះ បាននិយាយថា ទំងន់នៃសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងអូសបន្លាយ កំពុងធ្វើឱ្យខូចខាតដល់ចិនច្រើនជាងអាមេរិក នេះបើតាមការផ្សាយរបស់ Channel News Asiaកាលពីថ្ងៃ ពុធ។