បណ្តាញសង្គម

មេដឹកនាំកំពូលកូរ៉េខាងជើង ជាថ្មីម្តងទៀតណែនាំការបាញ់សាកល្បងគ្រាប់រ៉ុក្កែតជាច្រើន

ទីភ្នាក់ងារព័ត៌មានផ្លូវការមជ្ឍឹមកូរ៉េ (KCNA) បាននិយាយនៅថ្ងៃពុធនេះថា លោក គីមជុងអ៊ុន មេដឹកនាំកំពូលនៃកូរ៉េខាងជើង បានដឹកនាំការបាញ់សាកល្បងគ្រាប់រ៉ុក្កែតខ្នាតធំមួយ កាលពីថ្ងៃអង្គារ។

KCNA បានរាយការណ៍អំពីការបាញ់សាកល្បងចំនួន ២ ជុំ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំង ដែលបានកើតឡើងនោះទេ។

យោងតាមនាយសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួនពីរ ចូលទៅក្នុងដែនទឹកភាគខាងកើត ពីតំបន់ភាគខាងលិចរបស់ខ្លួន កាលពីថ្ងៃអង្គារ។

ការបាញ់សាកល្បងនាពេលថ្មីៗនេះ គឺស្របទៅនឹងគោលបំណងរបស់ខ្លួន ហើយបានបម្រើជាឱកាសមួយ ដើម្បីសម្រេចចិត្តយ៉ាងច្បាស់នូវការតំរង់ជំហានបន្ទាប់ ដើម្បីបញ្ចប់ប្រព័ន្ធអាវុធ។

លោកគីម បាននិយាយថា ប្រព័ន្ធអាវុធ ត្រូវបានផ្ទៀងផ្ទាត់ជាចុងក្រោយ ទាំងប្រតិបត្តិការប្រយុទ្ធ ចរិកលក្ខណៈនៃគន្លងគ្រាប់បាញ់ភាពត្រឹមត្រូវ និងមុខងារនៃគន្លងឆ្ពោះទៅ ដែលមានភាពជាក់លាក់ ហើយនឹងអ្វីដែលនៅសេសសល់ ត្រូវធ្វើបន្តទៀតនោះ គឺ “ការធ្វើតេស្តិ៍ការបាញ់សាកល្បង” ។

លោកគីម បានអំពាវនាវឱ្យដាក់ការផលិតអាវុធប្រភេទបញ្ជាយុទ្ធ-សាស្ត្រកូរ៉េខាងជើង រួមទាំង "កាំភ្លើងបាញ់គ្រាប់រ៉ុក្កែតច្រើនគ្រាប់ខ្នាតធំបំផុត ក្នុងកម្រិតខ្ពស់បំផុត និងឈានដល់គោលដៅនៃការបំបែកខ្លួន តាមរយៈវិស័យវិទ្យាសាស្ត្រការពារជាតិ" នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ ។