បណ្តាញសង្គម

មនុស្សពីរនាក់ បានស្លាប់នៅពេលមានភ្លៀងធ្លាក់ខ្លាំង នៅភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ

ក្រុមមន្រ្តី បាននិយាយថា ប្តីប្រពន្ធចំណាស់មួយគូរ បានស្លាប់នៅពេលរថយន្តរបស់ពួកគេក្រឡាប់ ខណះទឹកភ្លៀងធ្លាក់ជ្រំ ហើយទឹកជំនន់ បានវាយប្រហារភាគអាគ្នេយ៍ប្រទេសអេស្បាញ កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កឱ្យមានភាពច្របូកច្របល់ក្នុងការធ្វើដំណើរ និងបិទសាលារៀន ក្នុងចលនាមួយ ដែលប៉ះពាល់ដល់កុមាររាប់សែននាក់។

មន្រ្តី បាននិយាយថា នៅកន្លែងផ្សេងទៀត នៃ ប្រទេស អេស្បាញ ភ្លៀង បានបង្កភាពវឹកវរនៅតាមដងផ្លូវកាត់បន្ថយការដឹកជញ្ជូនសាធារណៈ និងជំរុញឱ្យទឹកទន្លេ Clariano ដែលនៅក្បែរនោះ បាក់ច្រាំងទឹកលិចផ្ទះ និងបង្កការជម្លៀសប្រជាជននៅតំបន់ជុំវិញ។

ជាមួយនឹងតំបន់ ដែលមានការប្រុងប្រយ័ត្នពណ៌ក្រហម អជ្ញាធរក្នុងតំបន់ Valencia នៃប្រទេស អេស្បាញបាននិយាយថា ពួកគេបានបញ្ជាឱ្យបិទសាលារៀននៅក្រុងចំនួន ៨៤ ដែលធ្វើឱ្យប៉ះពាល់ដល់សិស្សជាង ២៥៥.០០០ នាក់។

អជ្ញាធរមូលដ្ឋាននៅក្នុងតំបន់ជិតខាង Murcia ក៏បានបញ្ជាឱ្យបិទសាលារៀនទាំងអស់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដោយសារមានភ្លៀងធ្លាក់ខ្លាំង។ សាកលវិទ្យាល័យមួយ ក៏ត្រូវបានបិទផងដែរ។

សេវាកម្មអាកាសធាតុជាតិ នៃប្រទេស អេស្បាញ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង កំពុងបន្តវាយប្រហារភាគខាងត្បូងទីក្រុង Valencia ភាគខាងជើង Alicante និង Murcia ហើយទំនងជានឹងបន្តដល់ថ្ងៃសុក្រ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃព្រហស្បត្តិ៍។