Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីការទូតអាមេរិក ចង់បន្តកិច្ចពិភាក្សាលើបញ្ហាបោះបង្គោលព្រំដែនប្រទេសលីបង់ ជាមួយនឹងប្រទេសអ៊ីស្រាអែល

  • បោះពុម្ព

លោក David Schenker ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនៅភាគខាងកើត បានថ្លែងសុន្ទរកថា ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតី Michel Aoun នៅវិមាន Baabda កាលពីថ្ងៃអង្គារ៍ថា អាមេរិក គឺបានត្រៀមរួចជាស្រេច ដើម្បីបន្តកិច្ចពិភាក្សាលើបញ្ហាបោះបង្គោលព្រំដែនរវាងប្រទេលីបង់ និងអ៊ីស្រាអែល។

ប្រធានាធិបតី Aoun បានអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យជួយសម្រួលដល់ការបោះបង្គោលព្រំដែនជាមួយអ៊ីស្រាអែល ជាពិសេសនៅពេលដែលនៅសល់តែពីរបីចំណុច ដែលមិនទាន់សម្រេចទាក់ទងនឹងបញ្ហានេះ។

លោកប្រធានាធិបតី ក៏បានជំរុញឪ្យអ្នកការទូតអាមេរិក ជួយដល់ប្រទេសលីបង់ ក្នុងការធានាឱ្យមានការវិលត្រឡប់មកវិញប្រកបដោយ សុវត្ថិភាពសម្រាប់ជនភៀសខ្លួនស៊ីរី ទៅកាន់ស្រុកកំណើតរបស់ពួកគេ។

លោកថ្លែងថា “ត្រូវតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនស៊ីរី ដែលរស់នៅខាងក្នុងប្រទេស ដើម្បីលើកទឹកចិត្តពួកគេត្រឡប់ទៅប្រទេសរបស់ពួកគេវិញ" ។

លោក Schenker បានមកដល់ប្រទេសលីបង់ កាលពីថ្ងៃច័ន្ទសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ដែលលោកបានជួបជាមួយក្រុមមន្ត្រីលីបង់ ដើម្បីពិភាក្សាអំពីប្រធានបទជាច្រើន រួមមានការកំណត់ព្រំដែនព្រំដែនទឹក រវាងប្រទេសលីបង់ និងអ៊ីស្រាអែល នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍។