បណ្តាញសង្គម

ខេត្តឥណ្ឌូនេស៊ី ឈានទៅរកការទប់ស្កាត់ ការកាប់បំផ្លាញ និងដុត ខណៈភ្លើងកំពុងឆាបឆេះខ្លាំង

អាជ្ញាធរនៅក្នុងខេត្ត Kalimantan ខាងលិចរបស់ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ ពួកគេបាន រឹតបន្តឹងច្បាប់ដើម្បីព្យាយាមនិងទប់ស្កាត់ការកាប់ និងដុតបំផ្លាញដោយក្រុមហ៊ុនចម្ការ ដែលជាការអនុវត្តទាក់ទងទៅនឹងរលកនៃភ្លើងឆេះព្រៃ។

អណ្តាតភ្លើង បានឆាបឆេះ ខេត្តចំនួន ៦ របស់ឥណ្ឌូនេស៊ីកាលពីខែមុន ក្នុងនោះមាន Kalimantan ខាងលិចដែលមានព្រំប្រទល់ជាប់ប្រទេសម៉ាឡេស៊ី នៅលើកោះ Borneo ។

អ្នកជិតខាងឥណ្ឌូនេស៊ីមួយចំនួន រួមទាំងប្រទេសម៉ាឡេស៊ី បានអំពាវនាវឱ្យមានសកម្មភាព ដោយនិយាយថា អគ្គិភ័យកំពុងរាលដាលការបំពុលលើព្រំដែនរបស់ពួកគេ នេះជាការចោទប្រកាន់មួយ ដែលបានបដិសេធដោយរដ្ឋធានី Jakarta ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara បានរាយការណ៍ថា អភិបាលរដ្ឋ Kalimantan ខាងលិច បាននិយាយថា លោកបានចេញក្រឹត្យមួយដើម្បីធ្វើឱ្យចម្ការទទួលខុសត្រូវ ចំពោះការចំណាយលើការពន្លត់ភ្លើង លើដីសម្បទានខ្លួន។

លោក Sutarmidji ដែលប្រើឈ្មោះមួយត្រូវបានគេដកស្រង់សម្តីថាចម្ការទាំងអស់ ត្រូវមានឧបករណ៍ និងកម្លាំងពលកម្មដើម្បីពន្លត់អគ្គិភ័យ។ តំបន់នេះ កាលពីខែមុន បានចេញច្បាប់អនុញ្ញាតឱ្យផ្អាកការអនុញ្ញាតរយៈពេល ៣ ឆ្នាំ ប្រសិនបើក្រុមហ៊ុនមួយមានការធ្វេសប្រហែសអំពីអគ្គិភ័យឬ ៥ ឆ្នាំ ប្រសិនបើខ្លួន ប្រើប្រាស់ភ្លើងដោយចេតនា ដើម្បីឈូសឆាយព្រៃឈើ។

នៅរដ្ឋ Kalimantan ខាងលិច រដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនចំនួន ១០៣ និងបានបោះត្រាសម្បទានចំនួន ១៧ ។ ការដុតព្រៃ គឺជាបទល្មើសព្រហ្មទណ្ឌរួចទៅហើយ នៅក្រោមច្បាប់ព្រៃឈើឆ្នាំ ១៩៩៩ របស់ឥណ្ឌូនេស៊ី នេះបើតាមការផ្សាយរបស់Channel News Asia កាលពីថ្ងៃព្រហស្បត្តិ៍។