Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតអនុប្រធានាធិបតីអាមេរិក Joe Biden ថា លោកជាមេដឹកនាំដែលចំណាយពេលច្រើនជាងគេបង្អស់ ជាមួយលោក ស៊ី ជិនពីង

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ លោក Joe Biden ដែលជាអតីត អនុប្រធានាធិបតីអាមេរិក ក្រោមរដ្ឋបាលអតីត ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បានរិះគន់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញទំនាក់ទំនង សហរដ្ឋអាមេរិក ជាមួយប្រទេសចិន ដោយលោកបាននិយាយថា កាលពីលោកនៅកាន់តំណែង ជាអតីតប្រធានាធិបតី លោកបានចំណាយពេល ជាមួយប្រធានាធិបតី ចិន លោក ស៊ី ជិនពីង ច្រើនជាងមេដឹកនាំ ណាផ្សេងទៀតទាំងអស់។

នេះបើតាមការដកស្រង់ ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ កាលពីថ្ងៃអាទិត្យ លោក Biden និយាយថា លោក ត្រាំ យល់ខុសនិងមិនចេះដោះស្រាយបញ្ហា ទំនាក់ទំនងអាមេរិក-ចិន។ លោកបានបន្តទៀតថា លោកបានចំណាយពេល យ៉ាងច្រើនជាមួយលោក ស៊ី ជិនពីង ដែលបើធៀប ជាមួយនឹងពេលវេលាលោក ស៊ី ចំណាយជាមួយមេដឹកនាំ ប្រទេសដទៃៗទៀតនោះ គឺឆ្ងាយដាច់តែម្តង កាលពីអំឡុងលោក នៅកាន់តំណែងជា អនុប្រធានាធិបតីអាមេរិក។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានស្ថិតក្រោមការរិះគន់ របស់គណបក្សប្រជាធិបតេយ្យ ដោយសារតែ គោលនយោបាយរបស់លោក សំដៅលើប្រទេសចិន ខណៈប្រទេសទាំងពីរ កំពុងមានសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ដោយមិនទាន់ រកច្រកចេញឃើញនៅឡើយ។

ដោយឡែក លោក Biden គឺជាបេក្ខជនលេចធ្លោមួយរូប របស់បក្សប្រជាធិបតេយ្យ ដែលនឹងត្រូវចូលរួមប្រកួតប្រជែង យកតំណែង ប្រធានាធីបតីរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោត ឆ្នាំក្រោយនេះ ហើយចាប់តាំងពីលោក Biden បានប្រកាសឈរឈ្មោះមក លោក ត្រាំ បានក៏វាយប្រហារ ពាក្យសម្តីដាក់រូបលោក ជារឿយៗផងដែរ៕

ដកស្រង់ពី៖ Fresh News