Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និស្សិតទើបបញ្ចប់ការសិក្សាថ្មីជាង ១១០០ នាក់ ចូលរួមជាមួយកងទ័ពជាតិអាហ្គានីស្ថាន

  • បោះពុម្ព

ប្រភពកងទ័ព បានឲ្យដឹងថា ទាហានអាហ្គានីស្ថានដែលទើបបញ្ចប់ការសិក្សាថ្មីចំនួន ១.១៥៤ នាក់ បានចូលរួមជាមួយកងទ័ពជាតិរបស់ប្រទេសនេះ កាលពីថ្ងៃច័ន្ទ។

អនុសេនីយ៍ឯកម្នាក់ មកពីមជ្ឍមណ្ឌលហ្វឹកហាត់យោធារដ្ឋធានី Kabul បានប្រាប់កាសែតស៊ីនហួថា “និស្សិតបញ្ចប់ការសិក្សាថ្មីៗ បានទទួលវិញ្ញាបនប័ត្ររបស់ពួកគេ ក្នុងពិធីមួយនៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលយោធាកាប៊ុល នៅព្រឹកថ្ងៃច័ន្ទ” ។

លោក បាននិយាយថា និស្សិតទើបបញ្ចប់ការសិក្សា បានទទួលការបណ្តុះបណ្តាលរយៈពេល ១២ ខែ នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលយោធាកាប៊ុល នៅភាគខាងកើតនៃទីក្រុងកាប៊ុល។ លោក ក៏បានបន្ថែមថា ពួកគេនឹងត្រូវបញ្ជូនទៅកាន់ទីជនបទដើម្បីបម្រើការងារ។

ការបញ្ចប់ការសិក្សាចុងក្រោយ បានកើតឡើងនៅពេលប្រទេស កំពុងរៀបចំការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើនៅថ្ងៃទី ២៨ ខែកញ្ញាខាងមុខ។

ការបោះឆ្នោតនោះ នឹងក្លាយជាការបោះឆ្នោតប្រធានាធិបតីលើកទី ៤ នៅប្រទេសអាហ្គានីស្ថាន ចាប់តាំងពីឆ្នាំ ២០០១ នៅពេលសហរដ្ឋមេរិក ចូលលុកលុយប្រទេស បន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ដោយទម្លាក់របបតាលីបង់។ ក្រុមបះបោរតាលីបង់ ដែលកំពុងប្រយុទ្ធជាមួយនឹងរដ្ឋាភិបាល បានប្តេជ្ញាថា នឹងរំខានដល់ដំណើរការបោះឆ្នោត។