បណ្តាញសង្គម

ប្រទេសរុស្ស៊ី បញ្ចប់ការបញ្ជូនមីស៊ីល S-400 ដំណាក់កាលទី ២ ទៅកាន់ប្រទេសទួគី

ក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ឲ្យដឹងថា ដំណាក់កាលទី ២ នៃការបញ្ជូនធាតុផ្សំប្រព័ន្ធការពារអាកាស S-៤០០ ទៅកាន់ប្រទេសទួគី បានបញ្ចប់ហើយ កាលពីថ្ងៃអាទិត្យ។

ក្រសួង បាននិយាយថា ការផ្គត់ផ្គង់ត្រូវបានធ្វើឡើងស្របតាមកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីទួគីរបស់លោក គឺលោក Recep Tayyip Erdogan ស្តីពីការ ពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ប្រទេសទួគី។

យោងតាមក្រសួងការពារជាតិទួគី បានឱ្យដឹងថា ដំណាក់កាលដំបូងនៃការបញ្ជូនបែបនេះ បានកើតឡើងនៅក្នុងខែកក្កដា ទោះបីមានការប្រឆាំងយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកក៏ដោយ ហើយការដាក់ពង្រាយមីស៊ីល S-400 ទំនងជានឹងចាប់ផ្តើមនៅខែតុលាខាងមុខ។

ក្នុងឆ្នាំ ២០១៧ រុស្ស៊ី និងទួគី បានបញ្ចប់កិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់រដ្ឋធានី Ankara ជាមួយអាគុយមីស៊ីលបាញ់ពីលើអាកាស នៃកាំរស្មី S- ៤០០ ចំនួន ២ ឈុត។ កាលពីខែមេសាឆ្នាំ ២០១៨ ភាគីទាំងសងខាង បានឯកភាពគ្នាលើការប្រគល់អាវុធឱ្យបានឆាប់។

ប្រព័ន្ធមីស៊ីលការពារអាកាស S-400 ត្រូវបានគេចាត់ទុកថា ជាប្រភេទទំនើបបំផុតរបស់រុស្ស៊ី ដែលមានសមត្ថភាពកម្ទេចគោលដៅ នៅចម្ងាយរហូតដល់ ៤០០ គីឡូម៉ែត្រ និងកំពស់រហូតដល់ ៣០ គីឡូម៉ែត្រ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចន្ទ។