Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំងឺប៉េសជ្រូកអាហ្វ្រិកឆ្លងដល់កូរ៉េខាងត្បូងហើយ, សត្វជ្រូករាប់ពាន់ក្បាលត្រូវសម្លាប់ចោល!

  • បោះពុម្ព

 (សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានឲ្យដឹងថា ជំងឺប៉េសជ្រូកអាហ្វ្រិក មួយករណីដំបូង ត្រូវបានរកឃើញហើយ នៅក្នុងទីក្រុងផាជូ (Paju) ដែលជាប់ព្រំដែន ជាមួយកូរ៉េខាងជើង ខណៈសេចក្តីប្រកាស ត្រូវបានធ្វើឡើងទូទាំងប្រទេស ដើម្បីឲ្យកសិដ្ឋានចិញ្ចឹម សត្វជ្រូកទាំងអស់ ធ្វើការត្រួតពិនិត្យសុខភាព សត្វរបស់ខ្លួន។

នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។ ករណីដំបូងនៅកូរ៉េខាងត្បូង នេះបានកើតមានឡើងតែ ៤ខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសជាប់ព្រំដែន តែមួយគត់របស់ខ្លួន គឺកូរ៉េខាងជើង បានឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិក នេះកាលពីខែឧសភា។

ជុំវិញបញ្ហានេះរដ្ឋមន្ត្ រីកសិកម្មកូរ៉េខាងត្បូងលោក គីម យុនស៊ូ (Kim Hyein-soo) បានប្រាប់សារព័ត៌មាននានា នៅកូរ៉េខាងត្បូងយ៉ាងដូច្នេះថា «ដើម្បីបង្កើនកម្រិត ប្រកាសអាសន្ន និងជាការទប់ស្កាត់ ជាបន្ទាន់នោះ សត្វជ្រូកប្រមាណជិត ៤,០០០ក្បាល នឹងត្រូវសម្លាប់ចោល កុំឲ្យវីរុសរីករាលដាល»។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង ក៏ជាប្រទេសដែលទទួលទាន សាច់ជ្រូកច្រើនផងដែរ ហើយប្រទេសក្នុងតំបន់ អាស៊ីផ្សេងទៀត ដែលមានផ្ទុះជំងឺនេះខ្លាំង ជាងគេគឺ ចិន និងវៀតណាម។ សម្រាប់ប្រទេសវៀតណាម ស្ទើរតែគ្រប់ខេត្តក្រុងទាំងអស់ មានផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកនេះ កាលពីកំឡុងពាក់កណ្តាលឆ្នាំ២០១៩។

ដោយឡែកនៅចិនវិញ ដោយសារតែជំងឺប៉េសជ្រូក និងសង្គ្រាមពាណិជ្ជកម្ម ជាមួយអាមេរិកទៀតនោះ បានធ្វើឲ្យទីផ្សារផ្គត់ផ្គង់ សាច់ជ្រូកធ្លាក់ចុះ និងតម្លៃកើនឡើងយ៉ាងគំហុក៕

ដកស្រង់ពី៖ Fresh News