បណ្តាញសង្គម

ការបំផ្ទុះគ្រាប់បែក នៅទីក្រុងកាប៊ុល បានឈានដល់ការបោះឆ្នោតប្រធានាធិបតី អាហ្គានីស្ថាន

អ្នកនាំពាក្យប៉ូលិស បាននិយាយថា ការផ្ទុះមួយបានកើតឡើងនៅ សង្កាត់ប៉ូលីស ៩ ក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្គានីស្ថាន កាលពីថ្ងៃ អង្គារ៍ ខណៈប្រទេសនេះ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅ សប្តាហ៍ក្រោយ។

លោក បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ការផ្ទុះនេះបានកើតឡើងនៅខាងក្រៅអគារមួយរបស់ក្រសួងការពារជាតិ នៅពេលថ្ងៃត្រង់ នៅឯ Macroryan -e-Duwum ។ ប៉ូលីស បានបើកការស៊ើបអង្កេត ហើយព័ត៌មានលម្អិត នឹងត្រូវបានចែកចាយជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃក្រោយ។

កម្លាំងសន្តិសុខអាហ្គានីស្ថាន បានឡោមព័ទ្ធតំបន់នោះសម្រាប់វិធានការការពារជាមុន។ ប្រភពក្រៅផ្លូវការ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦ នាក់ បានស្លាប់នៅក្នុងការផ្ទុះ ដែលបង្កដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជិះម៉ូតូ។

មិនទាន់មានក្រុមណាមួយ ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅឡើយទេ។ ការបោះឆ្នោតនេះ នឹងក្លាយជាការបោះឆ្នោតប្រធានាធិបតីលើកទី ៤ នៅប្រទេសអាហ្គានីស្ថាន ចាប់តាំងពីឆ្នាំ ២០០១ នៅពេលដែលសហរដ្ឋអាមេរិក បានចូលឈ្លានពានប្រទេស ហើយបានបណ្តេញរបបតាលីបង់ចេញ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។