Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានសភាអាមេរិក៖ «លោក ត្រាំ បានធ្វើអ្វីម្យ៉ាងដើម្បីតទល់នឹងការអនុវត្តពាណិជ្ជកម្មរបស់ចិន ប៉ុន្តែវាបានដើរខុសផ្លូវ...»

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ប្រធានសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើម ធ្វើអ្វីម្យ៉ាងដើម្បីតទល់ នឹងការអនុវត្តពាណិជ្ជកម្ មរបស់ចិន ប៉ុន្តែលោកស្រី គិតឡើយថា ការបោះជំហានរបស់លោក ត្រាំ ទំនងជាដើរខុសផ្លូវ ហើយបែរមកបំផ្លាញ ផលប្រយោជន៍ប្រជាជន  និងក្រុមអ្នកជំនួញ អាមេរិកទៅវិញ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ លោក Nancy Pelosi បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC នៅថ្ងៃអង្គារសប្ដាហ៍នេះ ពាក់ព័ន្ធនឹងសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន នាពេលបច្ចុប្បន្ន។

ប្រធានសភារូបនេះបានបន្ថែមទៀតថា លោក ដូណាល់ ត្រាំ មិនត្រូវដោះស្រាយ បញ្ហាពាណិជ្ជកម្មជាមួយចិន តាមវិធីសាស្ត្ រដែលធ្វើឱ្យពាណិជ្ជកម្ម និងវិស័យកសិកម្មអាមេរិក ធ្លាក់ចូលក្នុងហានិភ័យនោះទេ។ លោកស្រី Pelosi បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលខ្ញុំចង់និយាយនោះគឺ ជំហានដែលលោក (ត្រាំ) កំពុងដើរសំដៅទៅរក ការកែលម្អទំនាក់ទំនងពាណិជ្ជកម្ម មិនគួរទុកឱកាសឱ្យភាគីជម្លោះ បង្កភាពឈឺចាប់ដល់កសិករ និងប្រជាជនរបស់យើងឡើយ»។

ការលើកឡើង របស់ប្រធានសភា នៃសហរដ្ឋអាមេរិក គឺចង់សំដៅទៅលើការតបតរបស់ចិន នៅក្នុងការតំឡើងពន្ ធលើទំនិញរបស់ អាមេរិកវិញ ដែលជាហេតុធ្វើឲ្យកសិករអាមេរិក ជួបបញ្ហាធ្ងន់ធ្ងរ ខណៈប្រជាជនអាមេរិក ក៏ត្រូវចំណាយច្រើនជាងមុន  ដើម្បីទិញទំនិញ នាំចូលពីចិន ដែលត្រូវបានដំឡើងពន្ធនោះ។

គួរជម្រាបថា ជំនួបពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក គ្រោងនឹងប្រព្រឹត្តទៅនៅដើម ខែតុលាខាងមុខនេះ ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ អាចនឹងសម្រេចបានក្នុងពេល  ឆាប់ៗនេះ ពោលគឺអាចនៅមុន ឬនៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែបើតាមលោក ត្រាំ កិច្ចព្រមព្រៀងដែលធ្វើឡើងនៅក្រោយការបោះឆ្នោតនេះ នឹងក្លាយជារឿងដ៏លំបាក៕

ដកស្រង់ពី៖ Fresh News