បណ្តាញសង្គម

រុស្ស៊ី៖ តើអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរីទទួលបានអ្វីខ្លះពីលទ្ធិលប្រជាធិបតេយ្យរាប់តោន ដែលអាមេរិកយកមកចាក់ចោល?

(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ សយហ្គូ (Sergey Shoigu) បាននិយាយថា ទីណាក៏ដោយ ឱ្យតែមានវត្តមាន លទ្ធិប្រជាធិបតេយ្យ ស្ដង់ដារអាមេរិក ទីនោះតែងតែ ទទួលរងការបំផ្លិចបំផ្លាញ ខណៈរហូតមកទល់បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោន  នៅតែចូលចិត្ តធ្វើអន្តរាគមន៍យោធា ដោយប្រើលេសការពារប្រជាជន និងលទ្ធិប្រជាធិបតេយ្យ ទៅក្នុងប្រទេសនានា ដែលជាគោលដៅរបស់ពួកគេ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នំា២០១៩។ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកកាលពីថ្ងៃអាទិត្យ លោក Sergey Shoigu បានលើកឡើងពីប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងស៊ីរី គឺជាឧទាហរណ៍ជាក់ស្ដែង ដើម្បីការពារ ការអះអាងរបស់លោក។

លោក Shoigu បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «ប្រទេសណាក៏ដោយ ឱ្យតែពួកគេ (សហរដ្ឋអាមេរិក) ដឹកលទ្ធិប្រជាធិបតេយ្ យរាប់តោន យកមកចាក់ចោល តើប្រជាធិបតេយ្យនោះ នាំមកនូវការរីកចម្រើនមែន ឬទេ? បើសិនជារីកចម្រើនមែន តើអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ឬក៏ស៊ីរី ដើរដល់ណាហើយ?។ ប៉ុន្តែអ្វីដែលយើងដឹង ក្រោយអន្តរាគម៍របស់សហរដ្ឋអាមេរិក ប្រទេសទាំងនេះ បាត់បង់អស់ អធិបតេយ្យភាព និងឯករាជ្យ»។

គួរជម្រាបថា បើតាមលោក Sergey Shoigu សព្វថ្ងៃសហរដ្ឋអាមេរិក ហាក់ដូចជាមិនទាន់បាត់ បង់ចំណង់បំផ្លាញ ប្រទេសដទៃទៀតឡើយ ជាពិសេសតាមរយៈ អន្តរាគមន៍យោធា និងមធ្យោបាយជាច្រើនទៀត។ សម្រាប់ការលើកឡើង របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីពេលនេះ បានកើតមានឡើងចំពេលដែល អ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងប្រឈមមុខ បញ្ហាធំជាមួយអាមេរិក  ពាក់ព័ន្ធនឹងការវាយប្រហារ លើក្រុមហ៊ុនប្រេង អារ៉ាប៊ីសាអូឌីត ដែលសហរដ្ឋអាមេរិកចោទថា ជាទង្វើរបស់ប្រទេសអ៊ីរ៉ង់ ហើយតំបន់មជ្ឈិមបូព៌ាទាំងមូល ក៏កំពុងស្ថិតនៅក្បែរមាត់ ជ្រោះនៃសង្គ្រាមផងដែរ៕

ដកស្រង់ពី៖ Fresh News