បណ្តាញសង្គម

ប្រទះឃើញសារធាតុរ៉ែប្រភេទថ្មីសន្លាងពុំធ្លាប់ជួប ក្នុងគ្រាប់ពេជ្រជីកបាននៅអាហ្រ្វិកខាងត្បូង

(បរទេស)៖ វត្តមានសារធាតុរ៉ែថ្មីមួយប្រភេទ ត្រូវបានគេប្រទះឃើញក្នុងត្បូងពេជ្រ នៅប្រទេសអាហ្វ្រិកខាងត្បូង។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ វែបសាយព័ត៌មាន Live Science បានចុះផ្សាយនាដើមសប្តាហ៍នេះថា សារធាតុរ៉ែមួយប្រភេទ ដែលមិនធ្លាប់ជួបប្រទះពីមុនមក ត្រូវបានគេរកឃើញ នៅក្នុងពេជ្រមួយគ្រាប់ ដែលបានមកពី តំបន់ភ្នំភ្លើងមួយកន្លែង ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

សារធាតុរ៉ែ ដែលអ្នកវិទ្យាសាស្រ្ត ដាក់ឈ្មោះឲ្យថា «Goldschmidtite» ត្រូវគេជឿជាក់ថា បានកកើតឡើងនៅជម្រៅ១៧០គីឡូម៉ែត្ រក្រោមដី គឺនៅបរិវេណតំបន់ស្រទាប់ Mantle របស់ផែនដី ដែលនៅចន្លោះស្រទាប់ក្រៅ នៃស្នូលផែនដី និងស្រទាប់ផ្ទៃខាងលើ របស់ភពយើង។

សារធាតុរ៉ែ Goldschmidtite មានពណ៌បៃតងក្រម៉ៅ និងមិនថ្លានោះឡើយ។ គួរជម្រាបថា អណ្តូងរ៉ែដែលសារធាតុរ៉ែខាងលើ ត្រូវបានរកឃើញ មានឈ្មោះថា Koffiefontein ស្ថិតនៅខេត្ត Free State នៃប្រទេសអាហ្វ្រិកខាងត្បូង៕

ដកស្រង់ពី៖ Fresh News