Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះរញ្ជួយផែនដីស្ទួនៗកម្រិត «៦.៣រ៉ិចទ័រ» អង្រួនដែនកោះក្នុងសមុទ្រការីបៀន

  • បោះពុម្ព

 (បរទេស)៖ ទីភ្នាក់ងារតាមដាន គ្រោះរញ្ជួយដីអាមេរិក USGS បានឲ្យដឹងថា ហេតុការណ៍រញ្ជួយផែនដី ចំនួនពីរកម្រិត ៦.៣រ៉ិចទ័រដូចគ្នា បានកើនឡើង នៅតំបន់សមុទ្រការីបៀន។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ ទីភ្នាក់ងារ USGS បានឲ្យដឹងទៀតថា ចំណុចរំញ័រនៃគ្រោះរញ្ជួយផែនដីទាំងពីរ គឺមួយស្ថិតនៅក្បែរឆ្នេរ នៃប្រទេសហៃទី និងមួយទៀត នៅភាគខាងជើងក្រុង អ៊ីសាបេឡា (Isabela) នៃដែនកោះ ភឺតូរីកូ (Puerto Rico) ដែលជាទឹកដីរបស់សហរដ្ឋអាមេរិក នៅសមុទ្រការីបៀន។

ភ្លាមៗនេះមិនទាន់មាន សេចក្តីរាយការណ៍ណាមួយ អំពីមនុស្សរងគ្រោះ ឬមួយក៏ទំហំនៃការខូចខាត ដែលអាចបង្កឡើងពីគ្រោះរញ្ជួយដី ទាំងពីរលើកនេះនៅឡើយទេ។ ជាមួយគ្នានេះ ក៏ទំនងជាពុំមានការគំរាមកំហែង ពីរលកយក្សស៊ូណាមិនោះដែរ។

គួរជម្រាបថា កាលពីខែមករា ឆ្នាំ២០១០ ប្រទេសហៃទី បានទទួលរងការវាយប្រហារ ដោយរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានបង្កឲ្យមនុស្សរហូតដល់ជាង ២០០,០០០នាក់បាត់បង់ជីវិត និងជាង ៣០០,០០០នាក់ទៀតរងរបួស នៅក្នុងរដ្ឋធានីព័រអូព្រីនតែម្តង។

គ្រានោះស្ថានការណ៍ បានធ្លាក់ក្នុងសភាព កាន់តែអាក្រក់ថែមទៀត ដោយសារតែព្យុះត្រូពិច និងការរីករាលដាល នៃជំងឺអាសន្នរោគ ក្នុងប្រទេសដ៏ក្រីក្រមួយនេះ៕

ដកស្រង់ពី៖ Fresh News