Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលីសឥណ្ឌូនេស៊ី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើនិស្សិត ដែលតវ៉ាប្រឆាំងនឹងច្បាប់ពុករលួយ និងរំលោភផ្លូវភេទ

  • បោះពុម្ព

ប៉ូលីសឥណ្ឌូនេស៊ី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមអ្នកតវ៉ា គប់ដុំថ្ម នៅ Makassar នៅលើកោះ Sulawesi ខណៈដែលក្រុមបាតុករបានបំបែករបាំងខាងក្រៅការិយាល័យអភិបាលខេត្តនៅ Semarang លើកោះជ្វា។

សកម្មភាពរបស់ប៉ូលីស បានកើតឡើង បន្ទាប់ពីក្រុមបាតុករគ្រវីទង់ និងផ្ទាំងក្រដាស បានប្រមូលផ្តុំគ្នា នៅពាសពេញប្រជុំកោះអាស៊ីអាគ្នេយ៍ដែលរួមមានទាំងនៅទីក្រុងវប្បធម៌ Yogyakarta និងរមនីយដ្ឋានថ្ងៃឈប់សម្រាកកោះបាលី រយៈពេលពីរថ្ងៃជាប់ៗគ្នា។

ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹក ត្រូវបានបាញ់ ដើម្បីបំបែកក្រុមអ្នកតវ៉ា នៅខាងក្រៅសភាឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ខណៈមនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងក្រមព្រហ្ម-ទណ្ឌថ្មី ដែលអាចខុសច្បាប់ចំពោះការរួមភេទមុនពេលរៀបការ និងធ្វើឱ្យភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេស ចុះខ្សោយ។ ក្រុមអ្នកតវ៉ា បានបិទបាំងមុខ និងនៅរាយប៉ាយ គ្រប់ទិសទីនៅពេលភាពវឹកវរ បានកើតឡើងនៅចំកណ្តាលរដ្ឋធានីហ្សាកាតា។

កាលពីថ្ងៃអង្គារ សមាជិកសភា បានពិភាក្សាយ៉ាងលំអិតពីការកែប្រែច្បាប់ រាប់បញ្ចូលទាំងច្បាប់ថ្មីរាប់រយ ដែលនឹងដាក់ទោសព្រហ្មទណ្ឌដល់ការរួមភេទមុនពេលរៀបការ ការរឹតត្បិតការលក់ថ្នាំពន្យារកំណើតធ្វើឱ្យខុសច្បាប់ចំពោះប្រមាថប្រធានាធិបតី និងរឹតបន្តឹងរាល់ច្បាប់ដែលប្រមាថ ដល់ប្រទេសមានជនមូស្លីមភាគច្រើនមួយនេះ។

ការបោះឆ្នោតលើច្បាប់នេះ ត្រូវបានគេគ្រោងធ្វើនៅថ្ងៃអង្គារ ប៉ុន្តែប្រធានាធិបតី Joko Widodo កាលពីសប្តាហ៍មុន បានអំពាវនាវឱ្យមានការពន្យាពេលក្នុងការអនុម័តការផ្លាស់ប្តូរ បន្ទាប់ពីមានប្រតិកម្មជាសាធារណៈ។

ទោះបីជាការបោះឆ្នោត មិនត្រូវបានរាប់បញ្ចូល ក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃអង្គារនៅក្នុងសភាក៏ដោយ ក៏សមាជិកសភាមួយចំនួន បាននិយាយថា ពួកគេ នឹងព្យាយាមបង្កើតសេចក្តីព្រាងថ្មី ដើម្បីនាំយកទៅបោះឆ្នោត មុនពេលដែលអាណត្តិបច្ចុប្បន្នរបស់ពួកគេ បញ្ចប់ នៅចុងខែនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ។