Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ប្រកាសបើកសម្ពោធព្រលានយន្តហោះធំថ្មី ប្រចាំរដ្ឋធានីប៉េកាំង

  • បោះពុម្ព

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃពុធនេះបានប្រកាស បើកជាផ្លូវការ ព្រលានយន្តហោះ ដ៏ធំថ្មីមួយនៅទីក្រុងប៉េកាំង គឺអាកាសយានដ្ឋានអន្តរជាតិ ដាស៊ីង (Daxing)។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ អាកាសយានដ្ឋានខាងលើ ដែលមានរូបរាងប្រៀបដូច ទៅនឹងសត្វផ្កាយសមុទ្រនោះ ស្ថិតនៅភាគខាងត្បូង រដ្ឋធានីប៉េកាំង ហើយវាត្រូវបានគេ រំពឹងទុកថា នឹងជួយសម្រាលបន្ទុក ពីអាកាសយានដ្ឋានអន្តរជាតិ ដ៏មមាញឹកខ្លាំងសព្វថ្ងៃគឺ Beijing Capital International Airport ដែលស្ថិតនៅភាគឦសានទីក្រុង។

អាកាសយានដ្ឋាន Daxing ស្ថិតនៅចម្ងាយប្រមាណ ៤៦គីឡូម៉ែត្រពីទីលាន ធានអានមិន (Tiananmen) ដែលជិតស្មើនឹងចម្ងាយពីអាកាសយានដ្ឋាន Capital មកកាន់កណ្តាលទីក្រុង ប៉េកាំងពីរដង។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងធ្វើប្រតិបត្តិការ ពេញសមត្ថភាពតែម្តង នៅឆ្នាំ២០២៥ ជាមួយផ្លូវសម្រាប់ឲ្យយន្តហោះហោះឡើង និងចុះចំនួន ០៤ និងអាចទទួលអ្នកដំណើរបាន ៧២លាននាក់ក្នុងមួយឆ្នាំ។

នៅពេលដល់ឆ្នាំ២០៤០ អាកាសយានដ្ឋានអន្តរជាតិ Daxing នឹងត្រូវពង្រីកខ្លួនរហូត មានផ្លូវយន្តហោះកើនដល់ ០៨ខ្សែ ក្នុងនោះមួយខ្សែ សម្រាប់ការប្រើប្រាស់របស់យោធា ហើយនឹងអាចទទួលអ្នកដំណើរបានដល់ ១០០លាននាក់ ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋាននេះ ស្ថិតលើទំហំផ្ទៃដី ៧០០,០០០ម៉ែត្រក្រឡា ឬស្មើនឹងតារាងបាល់ទាត់ ១០០រួមបញ្ចូលគ្នា ខណៈការចំណាយសម្រាប់គម្រោងសាងសង់គឺទំហំ ១២០ពាន់លានយ័ន (១៧.៥ពាន់លានដុល្លារ) តែបើរាប់បញ្ចូលទាំងផ្លូវដែក និងថ្នល់ដែលតភ្ជាប់ទៅកាន់អាកាសយានដ្ឋានថែមទៀតគឺខ្ទង់ ៤០០ពាន់លានយ័នឯណោះ (៥៦.២ពាន់លានដុល្លារ)

គួរជម្រាបថា គំរូរចនាម៉ូតនៃអាកាសយានដ្ឋានអន្តរជាតិ Daxing គឺជាស្នាដៃរបស់ស្ថាបត្យករដ៏ឆ្នើមជនជាតិអ៊ីរ៉ាក់គឺលោកស្រី ហ្សាហា ហាឌីត (Zaha Hadid) ដែលបានទទួលមរណភាពកាលពីឆ្នាំ២០១៦។ ការបើកសម្ពោធអាកាសយានដ្ឋានថ្មីនេះ ត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសចិន កំពុងត្រៀមអបអរខួបឆ្នាំទី ៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសប្តាហ៍ក្រោយ៕

ដកស្រង់ពី៖ Fresh News