បណ្តាញសង្គម

គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារភាគខាងកើត ប្រទេសឥណ្ឌូណេស៊ី

 (ឥណ្ឌូណេស៊ី)៖ ទីភ្នាក់ងារឃ្លាំមើល គ្រោះរញ្ជួយដីអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដី កម្រិត៦.៥រ៉ិចទ័រ នៅថ្ងៃព្រហស្បតិ៍នេះ បានវាយប្រហារ លើតំបន់ភាគខាងកើត ប្រទេសឥណ្ឌូណេស៊ី។

នេះបើតាមការដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។ យោងតាម USGS គ្រោះរញ្ជួយដីខាងលើ បានវាយប្រហារតំបន់កោះ ដាច់ស្រយាល Maluku ប៉ុន្តែ មិនមានការប្រកាសអាសន្ នពីរលកយក្សស៊ូណាមិឡើយ ហើយភ្លាមៗក៏មិនទាន់មាន សេចក្ដីរាយការណ៍ ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះដែរ។

USGS បានបន្ថែមទៀតថា គ្រោះរញ្ជួយដីនេះ បានកើតឡើង នៅក្នុងតំបន់ស្ថិតនៅចំងាយ ៣៧គីឡូម៉ែត្រពីភាគឦសាន ទីក្រុង Ambon នៃកោះ Maluku នៅម៉ោង៨៖៤៦នាទីព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់) ជាមួយជម្រៅរញ្ជួយ ទៅក្នុងដី ២៩គីឡូម៉ែត្រ៕

ដកស្រង់ពី៖ Fresh News