បណ្តាញសង្គម

រញ្ជួយដី បានធ្វើឱ្យកក្រើកតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន

ប៉ូលីស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់មនុស្សចំនួន ២១ នាក់ ត្រូវបានសម្លាប់ និងជាង ៣២០ នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអង្គារ បន្ទាប់ពីការរញ្ជួយដីកម្រិត ៥.៨ រិចទ័រ បានវាយប្រហារនៅតំបន់ Mirpur នៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

តំបន់ ដែលរងគ្រោះខ្លាំងជាងគេ គឺស្រុក Mirpur នៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន វាជាកន្លែងដែលមនុស្ស ២០ នាក់បានបាត់បង់ជីវិត និងជាង ៣០០ នាក់ផ្សេងទៀតរងរបួស។

ប្រព័ន្ធទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ដែលជាបណ្តាញផ្សព្វ-ផ្សាយរបស់កងទ័ពប៉ាគីស្ថាន បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបន្ទាន់ ក្នុងការផ្តល់ជំនួយរដ្ឋបាលស៊ីវិល សម្រាប់ជនរងគ្រោះ ដោយសារការរញ្ជួយដី បានចាប់ផ្តើមនៅពេលដែលក្រុមកងទ័ពជាមួយនឹងក្រុមអាកាសចរណ៍ និងក្រុមគាំទ្រផ្នែកវេជ្ជសាស្ត្រ បានទៅដល់តំបន់រងគ្រោះ។

រដ្ឋមន្រ្តី បាននិយាយថា អគារជាច្រើន បានដួលរលំនៅក្នុងទីប្រជុំជន Jatlan ស្ពានចំនួន ៣ ភ្ជាប់ពីទីប្រជុំជនជាមួយតំបន់ផ្សេងៗទៀត រងនូវការបាក់បែកយ៉ាងធ្ងន់ធ្ងរ ហើយយ៉ាងហោចណាស់ផ្លូវប្រវែង ២ គីឡូម៉ែត្រ បានបាក់ចូលប្រឡាយ ហើយបានរថយន្តរាប់សិបគ្រឿង ដែលកំពុងបើកលើដងផ្លូវ បានធ្លាក់ និងលិចលង់ក្នុងទឹកប្រឡាយ។

ការរញ្ជួយដី បានវាយប្រហារផ្នែកខ្លះនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ ជាមួយនឹងស្នូលកណ្តាលរបស់វា ត្រូវបានគេកំណត់ដោយមានជម្រៅ ១០ គីឡូម៉ែត្រ ឋិតនៅចម្ងាយ ៥ គីឡូម៉ែត្រខាងជើងស្រុក Jhelum ដែលមានទីតាំងស្ថិតនៅចម្ងាយ ១១៩ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងអ៊ីស្លាម៉ាបាដ Islamabad នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។