Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Xi Jinping របស់ចិន ប្តេជ្ញាគាំទ្រប្រទេសមួយ ប្រព័ន្ធពីរ នៅក្រុងហុងកុង

  • បោះពុម្ព

ប្រធានាធិបតីចិនលោកស៊ីជីនពីង បានប្តេជ្ញាកាលពីថ្ងៃច័ន្ទប្រកាន់ខ្ជាប់ គោលការណ៍ “ប្រទេសមួយ-ប្រព័ន្ធពីរ” នៅក្រុងហុងកុង បន្ទាប់ពីមានការតវ៉ាជាច្រើនខែ នៅក្នុងទីក្រុងពាក់កណ្តាលស្វយ័តមួយនេះ។

ថ្លែងនៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅទីក្រុងប៉េកាំង នាយប់មុនពេលប្រារព្ធពិធីអបអរសាទរខួបលើកទី ៧០ របស់ប្រទេស លោកស៊ីបាននិយាយថា ប្រទេសចិន នឹងបន្តអនុវត្តន៍យ៉ាងពេញលេញ និងដោយស្មោះត្រង់នូវគោលការណ៍នៃប្រទេសមួយ-ប្រព័ន្ធពីរនៅហុងកុងនិងម៉ាកាវ ដែលអនុញ្ញាតឱ្យពួកគេគ្រប់គ្រង ជាមួយ "កម្រិតស្វ័យភាពខ្ពស់" ។

ទីក្រុងហុងកុង ត្រូវបានញាំញីដោយភាពវឹកវរ អស់រយៈពេលជាច្រើនខែ ដែលក្រុមអ្នកតវ៉ានិយាយថា កំពុងតែបំផ្លាញសេរីភាពនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលត្រូវបានប្រគល់ឱ្យប្រទេសចិនដោយចក្រភពអង់គ្លេស កាលពីឆ្នាំ ១៩៩៧ ។

ប្រទេសចិន កំពុងរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅថ្ងៃទី ១ ខែតុលា ដែលរួមមានទាំងការដើរព្យុះហយាត្រាយោធាដ៏ធំមួយ និងមហោស្រពរំលឹកខួបផងដែរ ក្រុមអ្នកតវ៉ានៅហុងកុង សង្ឃឹមថានឹងធ្វើឲ្យគេលែងចាប់អារម្មណ៏ព្រឹត្តិការណ៍ខួបនេះ ដោយបង្កើតបាតុកម្មមួយផ្សេងទៀត នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយប៉ូលីសមួយសប្តាហ៏កន្លងមកហើយ។

លោកស៊ី បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា "ឯកភាព គឺជាដែកស្មិត និងដែកថែប។ សាមគ្គីភាព គឺជាប្រភពនៃកម្លាំង" ។

លោក ក៏បាននិយាយសំដៅទៅកាន់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយ ខ្លួនឯង ហើយដែលក្រុងប៉េកាំងនៅតែមើលឃើញថា វាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលកំពុងរង់ចាំការបង្រួបបង្រួម។ លោកបានមានប្រសាសន៍ថា“ ការបង្រួបបង្រួមជាតិមាតុភូមិទាំងស្រុង គឺជានិន្នាការដែលមិនអាចចៀសផុតបាន…គ្មាននរណាម្នាក់ និងកម្លាំងណាមួយ អាចបញ្ឈប់វាបានឡើយ” នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃច័ន្ទ។