Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដូវវស្សា អាចជួយបញ្ចប់ភ្លើងឆេះព្រៃឆាប់ៗនេះ

  • បោះពុម្ព

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី បាននិយាយថា ខ្លួនរំពឹងអគ្គិភ័យ ដែលបានកំពុងឆាបឆេះនៅតាមតំបន់នានានៃកោះស៊ូម៉ាត្រា និងនៅ Kalimantan លើកោះ Borneo របស់ឥណ្ឌូនេស៊ី នឹងបញ្ចប់នៅពេលឆាប់ៗនេះ ជាមួយនឹងការមកដល់នៃរដូវវស្សា។

ប្រទេសឥណ្ឌូនេស៊ី បានចំណាយពេលជាច្រើនខែ ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលជារឿយៗបណ្តាលមកពីការធ្វើកសិកម្មបែបកាប់ និងដុត ខណះលំនាំអាកាសធាតុ El Nino បានធ្វើឲ្យ រដូវប្រាំងប្រចាំឆ្នាំ និងអគ្គិភ័យបន្តកាន់តែយូរ ហើយក៏បង្កើតជាអ័ព្ទផ្សែងនៅទូទាំងតំបន់។

ទីភ្នាក់ងារអាកាសធាតុឥណ្ឌូនេស៊ី បានថ្លែងថា ផ្អែកលើរូបភាពផ្កាយរណប តំបន់ដែលឆាបឆេះមួយចំនួន បានធ្លាក់ចុះពី ៧៨ ភាគរយ ក្នុងរយៈពេលចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែកញ្ញា។

ប្រទេសឥណ្ឌូនេស៊ី បានដាក់ពង្រាយបុគ្គលិកជាង ២៩.០០០ នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ ហើយនិងយន្ដហោះរាប់សិបគ្រឿងដើម្បីធ្វើការបំផ្ទុះគ្រាប់បែក និងការប្រឹងប្រែងបណ្តុះពពកដើម្បីបង្កជាភ្លៀង។ ទឹកភ្លៀង បានធ្លាក់នៅក្នុងតំបន់ដូចជា Riau, Jambi និង Sumatra ខាងត្បូង ក៏ដូចជានៅក្នុងខេត្ត Kalimantan កណ្តាល នៅលើកោះ Borneo ។

ទីភ្នាក់ងារអាកាសធាតុ បាននិយាយថា ខ្លួននឹងរក្សានីតិវិធីបណ្តុះពពកទាំងនៅកោះស៊ូម៉ាត្រា និងកាលីម៉ានតាន់ ដើម្បីបង្កើនសក្តានុពលនៃទឹកភ្លៀង។ មានព្រៃឈើជាង ៣២ម៉ឺន ហិចតា ត្រូវបានដុតបំផ្លាញចាប់ពីខែមករាដល់ខែសីហា ក្នុងឆ្នាំនេះ ដែលត្រូវបានគេមើលឃើញថា ជាការខូចខាតដ៏អាក្រក់បំផុត ចំពោះព្រៃឈើចាប់តាំងពីឆ្នាំ ២០១៥ មក នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃច័ន្ទ។