បណ្តាញសង្គម

ប៉ូលីសហុងកុង ចាប់ខ្លួនបានមនុស្ស ៥១ នាក់, រឹបអូសអាវុធ “ចំនួនច្រើន” នៅក្នុងការវាយឆ្មក់រយៈពេល ២ ថ្ងៃ

ប៉ូលីសហុងកុង បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៥១ នាក់ និងរឹបអូសអាវុធវាយលុកមួយចំនួនធំ និងវត្ថុធាតុដើមនៃទំនិញដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលនៃការវាយឆ្មក់ជាបន្តបន្ទាប់ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ។

ប្រតិបត្តិការនេះ គ្របដណ្តប់លើទីតាំងចំនួន ៤៨ ដែលសង្ស័យថា មានជាប់ទាក់ទងទៅនឹងការផលិតគ្រាប់បែកសាំង និងគ្រឿងផ្ទុះ នេះបើយោងតាមការបង្ហោះមួយ លើទំព័រហ្វេសប៊ុករបស់ប៉ូលីសទីក្រុងហុងកុង។

របស់របរទាំងនោះរួមមាន ប្រេងកាតមិនទាន់ចម្រាញ់, គ្រឿងពង្រាវ, ដបកែវ, ម្សៅគីមី, ដែកកេះហ្កាស និងផាវ។ អាវុធ មានដូចជាកាំបិតបត់ ឧបករណ៏បាញ់ស្រាលៗ គ្រាប់ឃ្លីដែក និងដំបងដែលអាចពន្លូតវែងបាន គឺសុទ្ធតែត្រូវបានប្រមូលយកបាន។ ប៉ូលីស នឹងមិនអត់ឱនចំពោះអាកប្បកិរិយាហិង្សា ក្នុងគោលបំណងណាមួយ និងថ្កោលទោសយ៉ាងខ្លាំងចំពោះមធ្យោបាយដែលកំពុងកើនឡើងនៃអំពើហឹង្សា ។

ស្ត្រី ៧ នាក់ និងបុរស ៤៤ នាក់ ដែលមានអាយុចន្លោះពី ១៥ ទៅ ៤៤ ឆ្នាំ ត្រូវបានចាប់ខ្លួន។ បទល្មើសរបស់ពួកគេ រួមមានការកាន់កាប់អាវុធល្មើសច្បាប់ ការប្រមូលផ្តុំដោយខុសច្បាប់ ការកាន់កាប់ទំនិញគ្រោះថ្នាក់ និងការកាន់កាប់ឧបករណ៍ សមស្របសម្រាប់គោលបំណងខុសច្បាប់។ ប៉ូលីស បាននិយាយថា ពួកគេទាំងនោះ កំពុងត្រូវបានឃុំខ្លួន ដើម្បី“ សាកសួរបន្ថែម” នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃអង្គារ។