Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ាក់

  • បោះពុម្ព

អាជ្ញាធរអ៊ីរ៉ាក់នៅថ្ងៃអង្គារនេះ បាននិយាយថា បាតុករម្នាក់ ត្រូវបាន សម្លាប់ និង ២០០ នាក់ផ្សេងទៀត រួមទាំងសមាជិកសន្តិសុខ៤០នាក់ បានរងរបួសនៅក្នុងការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាលនៅទូទាំងប្រទេស ដែលប្រឆាំងនឹងកង្វះសេវាកម្មមូលដ្ឋាន និងឱកាសការងារ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ និងសុខាភិបាល អ្នករងរបួសភាគច្រើន បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលការព្យាបាលដំបូង ចំណែកអ្នករបួស ៥០ នាក់ទៀត នៅតែទទួលបានការមើលថែនៅមន្ទីរពេទ្យ។

នាពេលរសៀល ក្រុមអ្នកតវ៉ាអ៊ីរ៉ាក់រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីលាន Tahrir ក្នុងទីក្រុង Baghdad ដើម្បីសំដែងការខឹងសម្បារ ចំពោះអវត្តមាននៃការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មមូលដ្ឋានរួមមានកង្វះអគ្គិសនី ទឹកស្អាត និងឱកាសការងារ។

បាតុករម្នាក់ ត្រូវបានសម្លាប់នៅពេលដែលកងកំលាំងសន្តិសុខ និងប៉ូលីសប្រឆាំងកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើង និងគ្រាប់រំសេវផ្ទាល់ ដើម្បីបំបែកក្រុមអ្នកតវ៉ា ដែលបានគប់ដុំថ្ម និងដបទឹកសុទ្ធដាក់ពួកគេ។

ក្រុមអ្នកតវ៉ា បានដុតកង់ឡាន និងបិទផ្លូវក្បែរៗនោះ ខណៈដែលកម្លាំងសន្តិសុខ បានបន្តរារាំងការចូលទៅកាន់ស្ពាន al-Jumhuriya ដែលភ្ជាប់ទីលានបាតុកម្ម ទៅនឹងតំបន់បៃតង ដែលមានការការពារខ្លាំងដែលភាគច្រើនមានការិយាល័យរដ្ឋាភិបាល អគារសភា និងស្ថានទូតបរទេសមួយចំនួន។

ការធ្វើបាតុកម្មស្រដៀងគ្នានេះ បានកើតឡើងនៅក្នុងទីក្រុងអ៊ីរ៉ាក់ផ្សេងទៀត ដែលក្រុមបាតុករទាមទារឲ្យមានសេវាកម្មមូលដ្ឋានប្រសើរជាងមុន ឱកាសការងារ និងធ្វើឲ្យមន្ត្រីរដ្ឋាភិបាល ទទួលខុសត្រូវចំពោះអំពើពុករលួយ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃពុធ។