បណ្តាញសង្គម

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង នៅមុនកិច្ចពិភាក្សានុយក្លេអ៊ែរ

ក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃពុធ គឺត្រឹមមួយថ្ងៃបន្ទាប់ពីក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង បានប្រកាសថាពួកគេនឹងបន្តកិច្ចចរចារនុយក្លេអ៊ែរ ដែលបានជាប់គាំង។

ក្រុមអ្នកវិភាគ និយាយថា ក្រុងព្យុងយ៉ាង ឧស្សាហ៍ផ្គូរផ្គងការបង្ហាញបែបការទូត ជាមួយនឹងចលនាផ្នែកយោធា ដែលជាមធ្យោបាយមួយនៃការរក្សាសម្ពាធលើដៃគូចរចារ ហើយអាចជឿជាក់ថា ប្រព័ន្ធអាវុធនេះ ផ្តល់ឥទ្ធិពលបន្ថែមដល់ខ្លួន។

សមត្ថភាពមីស៊ីល ដែលមានមូលដ្ឋានលើនាវាមុជទឹក ដែលបានបង្ហាញនោះ គឺអាចនឹងនាំយកសង្វៀនកូរ៉េខាងជើង ទៅកាន់កម្រិតថ្មីមួយ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយនៅឆ្ងាយពីឧបទ្វីបកូរ៉េ និងសមត្ថភាពវាយប្រហារទី ២ ក្នុងករណីមានការវាយប្រហារទៅលើមូលដ្ឋានយោធារបស់ខ្លួន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានចាប់ឃើញមីស៊ីលគ្រាប់ផ្លោងមួយ កាលពីព្រលឹមថ្ងៃពុធ គឺបានបាញ់នៅចម្ងាយ ៤៥០ គីឡូម៉ែត្រ ក្នុងទិសដៅងាយៗនៅរយៈកំពស់អតិបរិមា ៩១០ គីឡូម៉ែត្រ។

សេចក្តីថ្លែងការណ៍ពីខាងអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានបង្ហាះថា សកម្មភាពបែបនេះរបស់កូរ៉េខាងជើង គឺដើម្បីបង្កើនភាពតានតឹង គឺមិនមានប្រយោជន៍ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េទេ ហើយខាងកូរ៉េខាងត្បូង ជំរុញឲ្យបញ្ឈប់ជាបន្ទាន់ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃពុធ។