Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋាភិបាលថៃ ប្តេជ្ញាដោះស្រាយបញ្ហាចរាចរណ៍ ដោយការកសាងម៉េត្រូ

  • បោះពុម្ព

នាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha នៅថ្ងៃចន្ទនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបណ្តាញខ្សែរថភ្លើងក្រោមដី នៅទីក្រុងបាងកកនិងបានសង្កត់ធ្ងន់លើតួនាទីរបស់មេត្រូ ក្នុងការដោះស្រាយការកកស្ទះចរាចរណ៍យ៉ាងខ្លាំងរបស់ទីក្រុង។

នៅក្នុងសុន្ទរកថារបស់លោក នៅក្នុងពិធីបើកជាផ្លូវការនៃការពង្រីកខ្សែពណ៌ខៀវ លោក Prayut បានមានប្រសាសន៍ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅទីក្រុងបាងកក ដោយអនុវត្តន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាពិសេសមេត្រូ។

លោកនាយករដ្ឋមន្រ្តី បាននិយាយថា វាត្រូវបានសរសេរនៅក្នុងយុទ្ធសាស្ត្រជាតិរយៈពេល ២០ ឆ្នាំ ដែលរដ្ឋាភិបាលត្រូវតែធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចរាចរណ៍នៅទីក្រុងបាងកក និងតំបន់ជុំវិញទីក្រុងបាងកក ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ទីក្រុង និងសម្រួលដល់ការដឹកជញ្ជូនសម្រាប់អ្នកដំណើរ។ ការពង្រីកខ្សែពណ៌ខៀវ គឺជាគម្រោងបន្ទាន់មួយរបស់រដ្ឋាភិបាល។

ទីក្រុងបាងកក បានទទួលរងនូវការកកស្ទះចរាចរណ៍យ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយរដ្ឋាភិបាលបច្ចុប្បន្ន បានប្រឹងប្រែង ដើម្បីបន្ធូរបន្ថយបញ្ហានេះ ដោយការបង្កើតខ្សែរថភ្លើងក្រោមដីបន្ថែមទៀត នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។