Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីស្រាអែលមានការប្រុងប្រយ័ត្ននឹងរុស្ស៊ីយ៉ាងខ្លាំង ក្រោយការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី កាលពីឆ្នាំ២០១៨

  • បោះពុម្ព

 (អ៊ីស្រាអែល)៖ ឧត្ដមសេនីយត្រី ដ្រ ហ្សាឡុម (Dror Shalom) ដែលជាប្រធានអង្គភាព ស៊ើបការណ៍សំងាត់ នៃយោធាអ៊ីស្រាអែល បាននិយាយថា យោធារបស់ខ្លួន បាននិងកំពុងបញ្ជៀសរាល់ជម្លោះ ឬការប៉ះទង្គិចគ្នាណាមួយ ជាមួយទីក្រុងម៉ូស្គូ បន្ទាប់ពី យន្ដហោះយោធារុស្ស៊ីមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ នៅស៊ីរីកាលពីឆ្នាំ២០១៨។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មានអ៊ីស្រាអែល នៅសប្ដាហ៍នេះ លោក Dror Shalom បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «យើងកំពុងបើកកិច្ចពិភាក្ សាដ៏ល្អជាមួយរុស្ស៊ី... ត្បិតយើងមិនចង់ប៉ះទង្គិច ជាមួយពួកគេនោះទេ។ប៉ុន្តែពួកគេក៏ដឹងដែរថា យើងជានរណា ហើយមានសមត្ថភាព បង្កការខូចខាតដល់កម្រិតណា»។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រព័ន្ធការពារដែនអាកាសស៊ីរី S-200 បានច្រឡំបាញ់ទម្លាក់ យន្ដហោះយោធារុស្ស៊ី Il-20 កំឡុងកំពុងតាមបាញ់ទម្លាក់ យន្ដហោះចម្បាំងអ៊ីស្រាអែល ដែលដឹកនាំការវាយប្រហារ តាមផ្លូវអាកាសនៅស៊ីរី។ ក្រោយហេតុការណ៍នេះ រុស្ស៊ីបានទម្លាក់ការទទួលខុសត្រូវ ទៅលើអ៊ីស្រាអែល តែក៏មិនបានចាត់វិធានការ ឆ្លើយតបអ្វីដែរ៕

ដកស្រង់ពី៖ Fresh News