បណ្តាញសង្គម

មេបក្សប្រឆាំងឥណ្ឌា ចំអកឱ្យ លោក ដូណាល់ ត្រាំ ដែលហៅលោក Modi ថា«បិតានៃប្រទេសឥណ្ឌា»

 (ញូដេលី)៖ មេដឹកនាំគណបក្សប្រឆាំង និងជាអតីតអគ្គរដ្ឋទូតឥណ្ឌា ប្រចាំអង្គការសហប្រជាជាតិ លោក Shashi Tharoor បានចំអកឱ្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំសម្រាប់ការហៅ នាយករដ្ឋមន្ត្រី លោក Narendra Modi ថាជា«បិតានៃប្រទេសឥណ្ឌា»។

នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។ ថ្

លែងនៅឯពិធីជួបជុំមួយក្នុងទីក្រុង Indore នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Shashi បានលើកឡើង ដូច្នេះថា៖ « មើលទៅ! ប្រហែលជាលោក ដូណាល់ ត្រាំ មិនដឹងថាឯករាជ្យនៃប្រទេសឥណ្ឌា កើតនៅឆ្នាំ ១៩៤៧ ហើយថ្ងៃកំណើតរបស់លោក Modi គឺនៅឆ្នាំ១៩៤៩ ឬឆ្នាំ១៩៥០ នោះទេ។ ដូច្នេះតើនៅលើលោក នេះដែលមានដែរឬទេ? កូនកើតមុនឪ»។

គួរបញ្ជាក់ថា នៅក្នុងជំនួបនាឱកាសលោក Modi បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីខែកញ្ញា កន្លងទៅ លោក ដូណាល់ ត្រាំ បានហៅនាយករដ្ឋមន្ត្រីរូបនេះថាជា «បិតានៃប្រទេសឥណ្ឌា» សម្រាប់ ការបំពេញការងារដ៏អស្ចារ្យជាច្រើន ក្នុងនាមជាមេដឹកនាំឥណ្ឌាម្នាក់៕

ដកស្រង់ពី៖ Fresh news