បណ្តាញសង្គម

ការលេចធ្លាយប្រេងដ៏អាថ៌កំបាំង បានប្រលាក់ឆ្នេរសមុទ្ររបស់ប្រេស៊ីលជាង ១៣០

ប្រភពនៃស្នាមប្រេងប្រឡាក់ដ៏ច្រើនសន្ធឹកសន្ធាប់ នៅលើឆ្នេរខ្សាច់ជាង ១៣០កន្លែង នៅភាគឥសាននៃប្រទេសប្រេស៊ីល នៅតែជារឿងអាថ៌កំបាំងនៅឡើយ កាលពីថ្ងៃអង្គារ ទោះបីជាមានការអះអាងរបស់ប្រធានាធិបតី Jair Bolsonaro ថា ពួកគេមកពីខាងក្រៅប្រទេស ហើយអាចជា ស្នាដៃរបស់ឧក្រិដ្ឋជនក៏ដោយ។

ក្រុម Tamar ដែលជាក្រុមឧទ្ទិសដល់ការការពារសត្វអណ្តើកសមុទ្រ បាននិយាយថា ការកំពប់ប្រេងគឺជា "សោកនាដកម្មបរិស្ថានដ៏អាក្រក់បំផុត" ដែលខ្លួនបានជួបប្រទះ ចាប់តាំងពីការបង្កើតក្រុមនេះ ឡើងនៅឆ្នាំ ១៩៨០ ។

កំណកប្រេង បានចាប់ផ្តើមលេចឡើងនៅដើមខែកញ្ញា ហើយឥឡូវនេះ បានផុសឡើងដល់ទៅប្រវែង ២.០០០ គីឡូម៉ែត្រ លាតសន្ធឹងនៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិក។

លោក Bolsonaro បានថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Brasilia ថា “យើង មិនស្ថិតនៅក្នុងវត្តមាននៃការលេចធ្លាយជាប់រហូតនោះទេ។ ហើយប្រសិនបើវា ជាលទ្ធផលនៃកប៉ាល់ដឹកប្រេងដែលលិចនោះ ការលេចធ្លាយ នឹងនៅតែបន្តដល់ពេលនេះ” ។

វាទំនងជារឿងឧក្រិដ្ឋកម្ម។ ប្រេងនេះ អាចត្រូវគេចាក់ចោលទៅក្នុងសមុទ្រ ហើយមកទល់ពេលនេះ មានប្រេងជាង១០០តោន ត្រូវបានគេប្រមូលចេញពីឆ្នេរនានានៅតំបន់ឥសាន្ត នេះបើតាមការផ្សាយរបស់ Channel News Asia នៅព្រឹកថ្ងៃពុធ។