Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពួកសកម្មប្រយុទ្ធ បានបំផ្ទុះបង្គោលថាមពល នៅភាគខាងកើតប្រទេសអាហ្គានីស្ថាន បណ្តាលឲ្យទីក្រុងកាប៊ុល ស្ថិតក្នុងសភាពងងឹត

  • បោះពុម្ព

អ្នកនាំពាក្យប៉ូលីសខេត្ត បាននិយាយកាលពីថ្ងៃពុធថា ក្រុមសកម្ម ប្រយុទ្ធប្រឆាំងរដ្ឋាភិបាល បានបំផ្ទុះបង្គោលភ្លើងនៅក្នុងស្រុក Salang នៃខេត្ត Parwan ភាគខាងកើតនៃប្រទេសអាហ្គានីស្ថាន ហើយបាន បណ្តាលឲ្យទីក្រុងកាប៊ុល ឋិតក្នុងភាពងងឹត។

មន្រ្តីខាងលើ បានប្រាប់កាសែតស៊ីនហួថា “ពួកសកម្មប្រយុទ្ធតាលីបង់បានបំផ្ទុះសរសរបង្គោលថាមពលមួយ នៅក្នុងស្រុក Salang ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រខាងជើងក្រុងកាប៊ុល នៅព្រឹកថ្ងៃពុធ ហើយ ទីក្រុងកាប៊ុលទាំងមូល ងងឹតឈឹង” ។

ក្រុមហ៊ុនថាមពលអាហ្គានីស្ថាន បានឲ្យដឹងថា “គ្រាប់បែក បានផ្ទុះនៅក្រោមបង្គោលភ្លើងអគ្គិសនីកម្លាំង ២២០ គីឡូវ៉ាត់ នៅតំបន់ខាងត្បូងនៃស្រុក Salang ហើយបានរលត់ទៅវិញនៅម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រថ្ងៃនេះ ហើយជាលទ្ធផលអគ្គិសនី ដែលផ្គត់ផ្គងដល់ក្រុងកាប៊ុល និងខេត្តជាច្រើនទៀត ត្រូវបានកាត់ផ្តាច់” ។

ទោះយ៉ាងណាក្រុមហ៊ុន បានបន្ថែមថា ការងារជួសជុលបង្គោលភ្លើងនិងស្តារការផ្គត់ផ្គង់ថាមពលរបស់ក្រុងកាប៊ុល បានចាប់ផ្តើមហើយ។ នេះជាលើកទី ២ ហើយដែលក្រុមតាលីបង់ បានរងការចោទប្រកាន់ថា បានបំផ្លាញបង្គោលភ្លើង និងកាត់ផ្តាច់អគ្គិសនីទៅទីក្រុងកាប៊ុល និងខេត្តដទៃទៀត ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ។

នៅក្នុងការវាយប្រហារកាលពីមុនលើការផ្គត់ផ្គង់ថាមពល ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ បានបំផ្ទុះបង្គោលភ្លើងអគ្គិសនីនៅភាគខាងជើងនៃ Baghalan និងខេត្ត Kunduz ដោយកាត់ផ្តាច់អគ្គិសនីទៅទីក្រុងកាប៊ុល និងខេត្តចំនួន ១១ ផ្សេងទៀត ក្នុងរយៈពេលប្រហែលមួយសប្តាហ៍។ ក្រុមសកម្មប្រយុទ្ធតាលីបង់ មិនទាន់បានអះអាងទទួលខុសត្រូវលើរឿងនេះនៅឡើយទេ។