Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទួគី ចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងកងកម្លាំងឃឺដ នៅភាគខាងជើងប្រទេសស៊ីរី

  • បោះពុម្ព

ទូរទស្សន៍រដ្ឋរបស់ប្រទេសស៊ីរី បានរាយការណ៍ថា ប្រទេសទួគី បានចាប់ផ្តើមយុទ្ធនាការយោធាជាផ្លូវការរបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងឃឺដ នៅភាគខាងជើងប្រទេសខ្លួនហើយ កាលពីថ្ងៃពុធ។

ទូរទស្សន៍នោះ បានផ្សាយថា យុទ្ធនាការទួគី បានចាប់ផ្តើមដោយការបាញ់ផ្លោងលើទីតាំងរបស់កងកំលាំងប្រជាធិបតេយ្យស៊ីរី ដែលដឹកនាំដោយឃឺដ នៅក្នុងតំបន់ Ras al-Ayn នៅទីជនបទនៃខេត្ត Hasakah ភាគឥសានប្រទេស។

របាយការណ៍ទូរទស្សន៍ ក៏បានផ្សាយផងដែរថា ភាគីទួគី កំពុងបាញ់ផ្លោងយ៉ាងខ្លាំងទៅលើតំបន់របស់កងកំលាំងប្រជាធិបតេយ្យស៊ីរី ។

ជាមួយគ្នានេះដែរ ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោក បានបើកប្រតិ-បត្តិការយោធា នៅភាគខាងជើងប្រទេសស៊ីរីប្រឆាំងនឹងកងកម្លាំងឃឺដដែលទីក្រុងអង់ការ៉ា យល់ថាជាក្រុមភេវរករ និងក្រុមបំបែកខ្លួន នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍។