Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាប់បែកបង្កប់ក្នុងរថយន្ត បានផ្ទុះឡើងនៅតំបន់ Qamishli ប្រទេសស៊ីរី

  • បោះពុម្ព

ទីភ្នាក់ងារសារព័ត៌មាន SANA របស់រដ្ឋ បានរាយការណ៍ថា មនុស្ស១ ចំនួនដែលគេមិនស្គាល់អត្តសញ្ញាណ ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ នៅពេលដែលគ្រាប់បែកបង្កប់ក្នុងរថយន្តមួយ បានផ្ទុះឡើងនៅក្នុងទីក្រុង Qamishli ភាគឥសានប្រទេសស៊ីរី។

របាយការណ៍ បានផ្សាយថា ការផ្ទុះនេះ បានធ្វើឱ្យរង្គោះរង្គើរនៅផ្លូវ Munir ក្នុងតំបន់ Qamishli ក្បែរភោជនីយដ្ឋានមួយ ដែលធ្វើឱ្យមនុស្សជាច្រើនរងរបួសផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការស៊ីរី មិនទាន់បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

ជាមួយគ្នានេះដែរ សាក្សីផ្ទាល់ភ្នែកដែលស៊ីនហួរសាកសួរ បាននិយាយថា មានការផ្ទុះយ៉ាងខ្លាំងមួយ ត្រូវបានគេលឺនៅតាមផ្លូវ Munir ហើយប្រជាជន បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ ដើម្បីមើលថា មានអ្វីកើតឡើង។

សាក្សី និយាយដោយសុំមិនបញ្ចេញឈ្មោះថា “ផ្សែងធំ ត្រូវបានគេឃើញនៅក្បែរភោជនីយដ្ឋានក្នុងតំបន់នោះ ដែលជាទូទៅមានមនុស្សចេញចូលកកកុញ” ។ បុរសនោះ បាននិយាយថា រថយន្តចំនួន ៦ គ្រឿង ត្រូវបានឆាបឆេះនិងអគារមួយចំនួន ត្រូវបានខូចខាត ដោយកត់សម្គាល់ថា ប្រជាជនមិនបានដឹងថាតើ វាជាការបំផ្ទុះដោយគ្រាប់បែកបង្កប់ក្នុងរថយន្ត រឺក៏គ្រាប់កាំភ្លើងធំរបស់ទួគី ដែលអាចកំទេចតំបន់នោះ បែបនេះ។