បណ្តាញសង្គម

អគ្គិភ័យដ៏ធំ បានរាលដាលលើប្រទេសលីបង់ដោយសារតែកំណើនសីតុណ្ហភាពភ្លាមៗ

ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) បានរាយការណ៍កាលពីថ្ងៃអង្គារថា ព្រៃឈើរាប់ពាន់ម៉ែត្រការ៉េ ត្រូវបានបំផ្លាញនៅក្នុងអគ្គិភ័យដ៏ធំ ជាង ១០៣ ទាំងនៅក្នុងទីក្រុង និងភូមិជាច្រើនក្នុងប្រទេសលីបង់ ចាប់តាំងពីយប់ថ្ងៃច័ន្ទ។

បង្កដោយកំនើននៃសីតុណ្ហភាពភ្លាមៗនោះ អគ្គិភ័យ បានឆាបឆេះហើយក៏ឈានដល់ផ្ទះ និងរថយន្តនៅតំបន់ខ្លះ ដែលជំរុញឱ្យមនុស្សជាច្រើន ចាកចេញពីផ្ទះ និងផ្លាស់ទៅតំបន់ដែលមានសុវត្ថិភាព។

កាកបាទក្រហមលីបង់ បានសង្រ្គោះជនស៊ីវិលចំនួន ៤៩ នាក់ ដែលមានករណីថប់ដង្ហើមនៅ Na'ame ដែលជាភូមិខាងត្បូងនៅលីបង់។ អគ្គិភ័យដ៏ធំ បាននាំឱ្យមានការផ្ទុះមីនចំនួន ២០ គ្រាប់ នៅក្នុងស្រុក Chouf នៃភ្នំលីបង់។ ទាំងនេះ គឺជាអគ្គីភ័យដ៏អាក្រក់បំផុតនៅក្នុងប្រទេសលីបង់ ក្នុងប៉ុន្មានទសវត្សមកនេះ ហើយប្រទេសមួយនេះ មិនបានជួបប្រទះនូវគ្រោះមហន្តរាយ ទំហំបែបនេះជាយូរមកហើយ។

ដោយមានការគាំទ្រពីកងកំលាំងប្រដាប់អាវុធលីបង់ បុគ្គលិកការពារស៊ីវិល និងអ្នកពន្លត់អគ្គីភ័យ បានធ្វើការចាប់តាំងពីថ្ងៃច័ន្ទមក ដើម្បីពន្លត់ភ្លើង។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីបង់ បាននិយាយថា យន្ដហោះ Cypriot ២ គ្រឿង បានមកដល់នៅថ្ងៃអង្គារនេះ ដើម្បីជួយក្រុមពន្លត់អគ្គិភ័យលីបង់ ក្នុងការគ្រប់គ្រងអគ្គិភ័យ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ។