Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីព្យុហយាត្រាអបអរការឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន Naruhito អាចនឹងត្រូវពន្យារពេល ព្រោះការ​វាយប្រហារដោយព្យុះទីហ្វុង នាពេលកន្លងទៅនេះ

  • បោះពុម្ព

 (តូក្យូ)៖ គម្រោងរៀបចំព្យុហយាត្រា សម្រាប់ការឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះចៅអធិរាជជប៉ុន ទំនងជានឹងត្រូវពន្យារពេលសិន ព្រោះតែស្ថានភាពប្រទេសនាខណៈនេះ ដែលបណ្តាលមកពីការវាយប្រហារ របស់ព្យុះទីហ្វុងកំណាច កាលពីសប្តាហ៍មុន។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសាព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។ សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនប្រហែលនឹងកែប្រែគម្រោង ដើម្បីរៀបចំពិធីព្យុហយាត្រា អបអរការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជ Naruhito ដែលបានប្រព្រឹត្តទៅកាលពីប៉ុន្មានខែមុន ពីព្រោះបច្ចុប្បន្នអាទិភាពចម្បង គឺការដោះស្រាយផលវិបាកផ្សេងៗ ដែលបន្សល់ទុកដោយព្យុះទីហ្វុង Hagibis ជាមុនសិន។

គួរជម្រាបថា អតីតព្រះចៅអធិរាជជប៉ុន Akihito ដែលមានព្រះជន្ម៨៥ព្រះវស្សា បានដាក់រាជ្យជាផ្លូវការ កាលពីចុងខែមេសាកន្លងទៅ ហើយព្រះបុត្រារបស់លោកទ្រង់ គឺព្រះចៅអធិរាជបច្ចុប្បន្ន Naruhito ដែលមានព្រះជន្ម៥៩ព្រះវស្សា បានឡើងស្នងរាជ្យបន្ត ភ្លាមៗតែម្តង នៅដើមខែឧសភា។

ពីធីធំមួយត្រូវបានគ្រោង នឹងរៀបចំឡើងនៅថ្ងៃទី២២ ខែតុលានេះ ដើម្បីជាការអបអរ ដល់ការគ្រងរាជ្យរបស់ទ្រង់ ប៉ុន្តែកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ព្យុះទីហ្វុង Hagibis ដ៏អាក្រក់ បានវាយប្រហារលើប្រទេសជប៉ុន។ វាបានផ្តាច់ជីវិតមនុស្សយ៉ាងតិច៧៧នាក់ បង្កឲ្យរបួស៣៤៦នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួន រីឯលំនៅឋានប្រហែលជា១០,០០០ខ្នង ក៏បានរងការបំផ្លិចបំផ្លាញផងដែរ រួមជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕

ដកស្រង់ពី៖ Fresh News