Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យោធាកូរ៉េខាងជើង៖ ស្ថានភាពគ្រោះថ្នាក់បច្ចុប្បន្ន បង្កឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង

  • បោះពុម្ព

(ប៉េកាំង)៖ មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ បាននិយាយថាឧបទ្វីបកូរ៉េ នាពេលបច្ចុប្បន្ន បានធ្លាក់ចូលទៅក្នុង  ស្ថានភាពគ្រោះថ្នាក់សាជាថ្មី ដោយសារតែសកម្មភាព របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈក្រុមអ្នកជំនាញ មួយចំនួនរំពឹងថាទីក្រុងព្យុងយ៉ាង អាចបាញ់សាកល្បងមីស៊ីល បាលិស្ទីគអន្តរទ្វីប ឬបាញ់បង្ហោះផ្កាយរណបឡើងវិញ ក្នុងពេលឆាប់ៗនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។ លោក Kim Hyong Ryong ដែលជាអនុរដ្ឋមន្ត្រីនៃកងទ័ពប្រជាជនកូរ៉េខាងជើង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងវេទិកា Xiangshan រៀបចំឡើងក្នុងទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ។

ថ្លែងនាឱកាសនោះ លោក Kim បានគូសបញ្ជាក់ដូច្នេះថា៖ «កូរ៉េខាងជើង បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកសាងសន្តិភាព...ប៉ុន្តែឧបទ្វីបកូរ៉េ បានត្រឡប់ទៅរកស្ថានភាពគ្រោះថ្នាក់ ដោយសារតែគោលនយោបាយប្រឆាំងកូរ៉េខាងជើងរបស់សហរដ្ឋអាមេរិក និងទង្វើរបស់កូរ៉េខាងត្បូង ដែលមានស្ដង់ដារពីរ ដោយចង់មានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង និងបន្តធ្វើ សមយុទ្ធយោធា ក៏ដូចជាទិញអាវុធពីអាមេរិក»។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានបង្កើនការរិះគន់លើទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីកិច្ចចរចារវាងក្រុមមន្ត្រីនៃ ប្រទេសទាំង២ នៅក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត កាលពីថ្ងៃទី០៥ ខែតុលាកន្លងទៅ មិនទទួលបាន លទ្ធផល។

តែគួរឱ្យកត់សម្គាល់ ការលើកឡើងរបស់ លោក Kim Hyong Ryong ធ្វើឡើងនៅចំពេលមាន ការសង្ស័យថាកូរ៉េខាងជើង អាចនឹងអាចបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ឬបាញ់បង្ហោះផ្កាយរណប ឡើងវិញ ក្នុងពេលឆាប់ៗនេះ ក្រោយលោក គីម ជុងអ៊ុន ជិះសេះសនៅលើភ្នំ Paekdu កាលពីសប្ដាហ៍មុន៕

ដកសង់ពីៈ Fresh News