Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាហានប្រទេសប៉ាគីស្ថាន និងឥណ្ឌា បាញ់ប្រហារគ្នាឆ្លងព្រំដែន LoC

  • បោះពុម្ព

អគ្គនាយកប្រព័ន្ធផ្សព្វផ្សាយយោធាប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានប៉ាគីស្ថាន និងជនស៊ីវិលចំនួន ៣ នាក់ ត្រូវបានសម្លាប់នៅពេលដែលកងទ័ពប៉ាគីស្ថាន និងឥណ្ឌា បានបាញ់គ្នាទៅវិញទៅមក នៅតាមបណ្តោយបន្ទាត់ត្រួតពិនិត្យ (LoC) នៅក្នុងតំបន់មានជម្លោះ Kashmir ។

ទាហានប៉ាគីស្ថានពីរនាក់ និងជនស៊ីវិល ៥ នាក់ ក៏បានរងរបួសផងដែរនៅក្នុងការប៉ះទង្គិចគ្នានេះ នេះបើតាមអគ្គនាយកនៃទំនាក់ទំនងសាធារណៈនៃអន្តរសេវាកម្មរបស់កងទ័ពប៉ាគីស្ថាន ប្រាប់ក្នុងគណនីបណ្តាញសង្គមផ្លូវការរបស់លោក។

ក្រុមមន្រ្តីឥណ្ឌា បាននិយាយថា យ៉ាងហោចណាស់ក៏មានទាហានឥណ្ឌាពីរនាក់ និងជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ ខណៈជនស៊ីវិល ៣ នាក់ បានរងរបួសកាលពីថ្ងៃអាទិត្យ ក្នុងពេលប្រយុទ្ធគ្នាជាមួយប៉ាគីស្ថាននៅតាមបណ្តោយ ។

មានការកើនឡើងយ៉ាងខ្លាំង នៃការបំពានបទឈប់បាញ់គ្នា នៅតាមបណ្តោយ LoC និងព្រំដែនអន្តរជាតិ ដែលបែងចែកតំបន់ Kashmir ក្នុងអំឡុងពេលពីរខែកន្លងមកនេះ។ កងទ័ពទាំងសងខាង បានតម្រង់ទិសដៅលើប៉ុស្តិយាម និងទីប្រជុំជននៅតាមតំបន់ព្រំដែនគ្នាទៅវិញទៅមក។

ការប៉ះទង្គិចគ្នាថ្មីៗនេះ បានឆក់យកអាយុជីវិតជនស៊ីវិល និងកងទ័ពរាប់សិបនាក់ ទាំងសងខាង។ LoC គឺជាព្រំដែនស្ទួនគ្នា ដែលបែងចែកតំបន់ Kashmir ទៅជាផ្នែកដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា និងប៉ាគីស្ថាន នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចន្ទ។