Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ នៅទីក្រុង Hodeidah ប្រទេសយេម៉ែន

  • បោះពុម្ព

មន្ត្រីយោធាម្នាក់ បានប្រាប់ស៊ីនហួថា ការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ បានសម្លាប់ជនស៊ីវិលម្នាក់ និងរងរបួសម្នាក់ផ្សេងទៀត នៅក្នុងទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយេម៉ែន។

ប្រភពយោធាម្នាក់ បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា "ការបំផ្ទុះគ្រាប់បែក បង្កឡើងដោយគ្រឿងផ្ទុះមួយ មានគោលដៅទៅលើរថយន្តរបស់ជនស៊ីវិល នៅតាមបណ្តោយផ្លូវធំ ក្នុងស្រុក Tuhyata ភាគខាងត្បូងនៃខេត្ត Hodeidah" ។

មន្រ្តីដដែលនោះ បានបន្ថែមថា ការផ្ទុះនេះ បានបំផ្លាញយានមួយផ្នែកដោយបានសម្លាប់ជនស៊ីវិលជាអ្នកបើកបរ និងធ្វើឱ្យអ្នករួមដំណើររងរបួស។ ប្រភពដដែលបានកត់សម្គាល់ថា “កាលពីមុនពួកឧទ្ទាម Houthis បានបង្កប់គ្រឿងផ្ទុះ និងគ្រាប់មីនជាច្រើននៅក្នុងតំបន់នេះ ដែលឥលូវគ្រប់គ្រងដោយកម្លាំងរដ្ឋាភិបាលនៅ Hodeidah”។

គ្រាប់មីន និងគ្រឿងផ្ទុះគ្រប់ប្រភេទ និងគ្រប់ទំហំ ត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងដ៏យូរអង្វែងដល់អាយុជីវិត ប្រជាជនយេម៉ែន រាប់លាននាក់ និងបានសម្លាប់ និងរងរបួសរាប់រយនាក់ ក្នុងនោះមានស្ត្រី និងកុមារ។

ជម្លោះរវាងក្រុមឧទ្ទាម Houthis និងរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតថ្មីៗនេះ បានឈានចូលដល់ឆ្នាំទី ៥ របស់ខ្លួនដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការរងទុក្ខវេទនារបស់ជនយេម៉ែន និងធ្វើឱ្យវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក កាន់តែស៊ីជម្រៅ។