Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណបក្ស Liberals របស់លោក Trudeau ឈ្នះការបោះឆ្នោតសហព័ន្ធកាណាដា

  • បោះពុម្ព

គណបក្សសេរីនិយម Liberal របស់នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានឈ្នះការបោះឆ្នោតសហព័ន្ធកាណាដា ឆ្នាំ ២០១៩ នៅយប់ថ្ងៃច័ន្ទ នេះបើយោងតាមការបោះឆ្នោតនៅប្រទេសកាណាដា កាលពីថ្ងៃអង្គារ។

ទោះជាយ៉ាងណា គណបក្សសេរីនិយម បានឈ្នះ ១៥៦ អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន ៣៣៨ នៅក្នុងសភា Commons ដោយមិនបានឈានដល់កម្រិត ១៧០ អាសនៈ ដែលត្រូវការសម្រាប់រដ្ឋាភិបាលសម្លេងភាគច្រើន។

លោក Trudeau នឹងត្រូវការ ចរចារការគាំទ្រពីភាគីយ៉ាងហោចណាស់១ នៅក្នុងសភា Commons ដើម្បីអនុម័តច្បាប់ណាមួយ នាពេលអនាគត។ គណបក្សអភិរក្ស Conservative ទទួលបាន ១២២ អាសនៈ ដែលជាគណបក្សប្រឆាំងធំជាងគេបង្អស់។

គណបក្ស Bloc Quebecois បានក្លាយជាគណបក្សធំជាងគេ ទី ៣ នៅក្នុងសភា ដោយទទួលបានអាសនៈចំនួន ៣២ នៃសភា Commons ដោយបន្ទាប់មក គឺគណបក្សប្រជាធិបតេយ្យថ្មី ដែលមាន ២៤ អាសនៈ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃពុធ។