បណ្តាញសង្គម

តារាងពេលវេលាកំណត់ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានបដិសេធដោយសភា

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃអង្គារត្រូវបានចាញ់នៅក្នុងការបោះឆ្នោតមួយ ស្តីពីពេលវេលាកំណត់ Brexit របស់លោក មានន័យថា រដ្ឋាភិបាលរបស់លោក អាចជំរុញឱ្យមានការបោះឆ្នោតសកល។

ក្រុមអ្នកតាក់តែងច្បាប់ បានបោះឆ្នោត ៣០៨សម្លេង ទល់នឹង ៣២២ សម្លេង ដើម្បីបដិសេធពេលវេលាកំណត់ដ៏លឿនរបស់លោក Johnson ចំពោះច្បាប់ Brexit ។ ហើយជាលទ្ធផលលោក Johnson បានផ្អាកច្បាប់កិច្ចព្រមព្រៀងដកថយ។

នៅព្រឹកថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី បានប្រាប់កិច្ចពិភាក្សាសភាថាលោក នឹងទាញយកច្បាប់ Brexit ហើយជំរុញឱ្យមានការបោះឆ្នោត ទូទៅមួយ ប្រសិនបើវា ត្រូវបានបោះឆ្នោតទម្លាក់ដោយសមាជិកសភា នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ៍។