Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តដឹកទំនិញមានផ្ទុកមនុស្សស្លាប់ចំនួន ៣៩ នាក់ បានចូលពីខាងប្រទេសបែលហ្ស៊ិក

  • បោះពុម្ព

ប្រទេសអង់គ្លេស បានបើកការស៊ើបអង្កេតឃាតកម្មដ៏ធំមួយ បន្ទាប់ពីសាកសពមនុស្សចំនួន ៣៩ នាក់ ត្រូវបានរកឃើញកាលពីថ្ងៃពុធ នៅក្នុងរថយន្តបំពាក់ម៉ាស៊ិនក្លាស្សេមួយគ្រឿង ហើយជាថ្មីម្តងទៀតបានដាក់ការចាប់អារម្មណ៍ទៅលើអាជីវកម្មជួញដូរមនុស្ស។

សាកសពទាំងនោះ ត្រូវបានគេរកឃើញនៅក្នុងកុងតឺន័រដឹកទំនិញមួយនៅឯឧទ្យានឧស្សាហកម្មមួយ ក្នុងទីក្រុង Grays ភាគខាងកើតនៃទីក្រុងឡុងដែលបង្កជាកំហឹងក្នុងចំណោមអ្នកនយោបាយ។

កម្លាំងប៉ូលីសក្នុងតំបន់ Essex ដែលកំពុងធ្វើការជាមួយមន្រ្តីអន្តោ-ប្រវេសន៍ បាននិយាយថា អាទិភាពដំបូងរបស់ពួកគេ គឺដើម្បីព្យាយាមកំណត់អត្តសញ្ញាណជនរងគ្រោះ ដែលគិតថានៅដំណាក់កាលនេះមានមនុស្សពេញវ័យចំនួន ៣៨ នាក់ និងក្មេងជំទង់ម្នាក់។

ប៉ូលីស បានបន្ថែមថា អ្នកបើកឡាននោះ ជាបុរសអាយុ ២៥ ឆ្នាំម្នាក់មកពីអៀកឡង់ខាងជើង ត្រូវបានចាប់ខ្លួនពីបទសង្ស័យឃាតកម្មហើយនៅតែស្ថិតក្នុងការឃុំឃាំង រហូតដល់ថ្ងៃពុធ នេះបើតាមការ ផ្សាយរបស់ Channel News Asia នៅថ្ងៃព្រហស្បត្តិ៍។