Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក បានបដិសេធ ការដកកងទ័ពខ្លួន ចេញពីប្រទេសស៊ីរី ទៅស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់

  • បោះពុម្ព

តាមសេចក្តីថ្លែងការណ៏ពីការិយាល័យសារព័ត៌មាន របស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានបដិសេធថា កងទ័ពសហរដ្ឋអាមេរិកដែលដកចេញពីប្រទេសស៊ីរី ដែលនៅក្បែរនោះ អាចនឹងស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់។

សហរដ្ឋអាមេរិក បានប្តេជ្ញាគាំទ្រអ៊ីរ៉ាក់ និងគោរពអធិបតេយ្យភាពជាតិរបស់អ៊ីរ៉ាក់ និងអះអាងពីបំណងចង់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើតាមសំដីលោក Esper ប្រាប់នាយករដ្ឋមន្រ្តី Adel Abdul Mahdi អំឡុងពេលប្រជុំរបស់ពួកគេ ក្នុងទីក្រុង Baghdad ។

នៅព្រឹកថ្ងៃដដែល ប្រភពពីការិយាល័យសារព័ត៌មានរបស់ក្រសួងការពារជាតិអ៊ីរ៉ាក់ បានប្រាប់ស៊ីនហួថា លោក Esper ក៏បានពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ាក់ អំពីការដកកងទ័ពសហរដ្ឋអាមេរិក ពីភាគខាងជើងប្រទេសស៊ីរី។

ដំណើរទស្សនកិច្ចរបស់លោក Esper បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ (JOC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសហរដ្ឋអាមេរិក ដែលបានឆ្លងចូលប្រទេសអ៊ីរ៉ាក់ ជាផ្នែកមួយនៃប្រតិបត្តិការដកទ័ពរបស់ពួកគេចេញពីប្រទេសស៊ីរី គឺគ្មានការអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់នោះទេ។

សហរដ្ឋអាមេរិក បាននឹងកំពុងដកកងទ័ពប្រហែល ១.០០០ នាក់ចេញពីភាគខាងជើងប្រទេសស៊ីរី ចំពេលមានប្រតិបត្តិការយោធារយៈពេល ២ សប្តាហ៍របស់ទួគី ដែលផ្តោតសំខាន់ទៅលើកងកម្លាំងឃឺដ នៅតាមតំបន់ជាច្រើននៃភាគឥសានប្រទេសស៊ីរី។

ដើមឡើយកងទ័ពអាមេរិកជាង ៥.០០០ នាក់ ត្រូវបានដាក់ពង្រាយនៅអ៊ីរ៉ាក់ ដើម្បីគាំទ្រដល់កងកម្លាំងអ៊ីរ៉ាក់ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធ IS ។ កងទ័ពនោះ គឺជាផ្នែកមួយនៃក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលបាននឹងកំពុងធ្វើការវាយឆ្មក់តាមអាកាសប្រឆាំងនឹងគោលដៅរបស់ក្រុម IS នៅអ៊ីរ៉ាក់ និងស៊ីរីផងដែរ។