Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីជាប់ឆ្នោតទុយនីស៊ី ស្បថចូលកាន់តំណែង

  • បោះពុម្ព

ប្រធានាធិបតីថ្មីរបស់ទុយនេស៊ី លោក Kais Saied បានធ្វើសច្ចាប្រណិ-ធាននៅថ្ងៃពុធ នៅឯទីស្នាក់ការសភាតំណាងប្រជាជន នៅរដ្ឋធានី Tunis ។

សម័យប្រជុំនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេស និងសមាជិកនៃអង្គទូត នៅទុយនីស៊ី។

យោងតាមមាត្រា ៧៦ នៃរដ្ឋធម្មនុញ្ញទុយនីស៊ី ប្រធានាធិបតីជាប់ឆ្នោតបានធ្វើសច្ចាប្រណិធានរយៈពេល ៥ ឆ្នាំខាងមុខ មុនពេលបំពេញតួនាទីជាប្រធានាធិបតី។

លោក Saied បានលើកទឹកចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្មគ្រប់រូបភាព និងការបង្ហាញ។

លោក Saied បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ជុំទី ២ នៅថ្ងៃទី ១៣ ខែតុលា ដោយទទួលបានសំឡេងគាំទ្រ ៧២,៧១% ទល់នឹង ២៧,២៩% ដែលទទួលបានដោយពាណិជ្ជករ Nabil Karoui ដៃគូប្រជែងរបស់លោក នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃព្រហស្បត្តិ៍។