Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ីបញ្ជូននាវាមួយទៅទ្វីបអង់តាក់ទិចនៅប៉ូលខាងត្បូង ដើម្បីរំលឹកខួប២០០ឆ្នាំនៃការរកឃើញទ្វីបនេះ

  • បោះពុម្ព

 (ម៉ូស្គូ)៖ នាវាស្រាវជ្រាវភូមិសាស្ត្រ មហាសមុទ្ររបស់រុស្ស៊ីឈ្មោះ វ្ល៉ាឌីមៀស្កាយ (Vladimirsky) កំពុងរៀបចំធ្វើដំណើរ ផ្សងព្រេងមួយទៅកាន់ទ្វីបអង់តាក់ទិច (Antarctica) ដែលនឹងចាប់ផ្ដើម នៅខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីរំលឹកខួបលើកទី២០០ នៃការរកឃើញទ្វីបទឹកកកយក្សនេះ ដោយជនជាតិរុស្ស៊ី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។ ការរុករកតំបន់ប៉ូល ខាងត្បូង ធ្វើឡើងដោយសំពៅពីរគ្រឿងរបស់រុស្ស៊ី ដោយមួយគ្រឿងឈ្មោះ វ៉ូស្តូក (Vostok) ស្ថិតនៅក្រោមបញ្ជារបស់លោក ហ្វេដដេយ ប៊ែលលីងហ្សូសិន (Faddey Bellingshausen) និងមួយទៀតឈ្មោះ មើនី (Mirny) បញ្ជាដោយលោក មីឃែល (Mikhail) ឡាហ្សារ៉េវ (Lazarev)។

សំពៅទាំង ០២គ្រឿងនេះបានចេញដំណើរពីទីក្រុង ក្រុនស្ទេដ (Kronstadt) ប្រទេសរុស្ស៊ីនៅឆ្នាំ១៨១៩ ដើម្បីដំណើរផ្សងព្រេងដ៏វែងឆ្ងាយមួយ ជាមួយការរកឃើញទ្វីប Antarctica នៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៨២០។ នៅឆ្នាំ១៨២១ សំពៅទាំងពីរគ្រឿងបានត្រឡប់មកកាន់ទីក្រុង Kronstadt ដោយជោគជ័យ។សំពៅ Vostok និង Mirny បានចំណាយពេលធ្វើដំណើរ ៧៥១ថ្ងៃ ក្នុងចំងាយផ្លូវច្រើនជាង ៩២,០០០គីឡូម៉ែត្រ ហើយលើសពីនេះទៅការរុករក៏បានរកឃើញកោះចំនួន ២៩ និងតំបន់ថ្មប៉ប្រះទឹកមួយផងដែរ។

គួរបញ្ជាក់ថា ទ្វីបអង់តាក់ទិចមិនមែនជាកម្មសិទ្ធិរបស់ប្រទេសណាមួយដាច់មុខឡើយ ហេតុដូច្នេះប្រទេសដែលមានបំណង ចង់ដាក់មូលដ្ឋានស្រាវជ្រាវនៅទីនោះ អាចស្នើសុំសិទ្ធិពីស្ថាប័នទទួលបន្ទុក នៅក្នុងអង្គការសហប្រជាជាតិ (UN) បាន។ បច្ចុប្បន្ននេះប្រទេសចិន ក៏មានមូលដ្ឋានស្រាវជ្រាវជាច្រើន នៅលើទ្វីបនោះរួចមកហើយដែរ៕

ដកស្រង់ពី៖ Fresh News