Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីនកំពុងចង់បានមីស៊ីលលឿនជាងសំឡេង BrahMos របស់ឥណ្ឌា យកមកពង្រឹងសមត្ថភាពការពារដែនសមុទ្រ

  • បោះពុម្ព

 (ញូដេលី)៖ ដើម្បីពង្រឹងសមត្ថភាព ការពារតាមដែនសមុទ្ររបស់ខ្លួន ហ្វីលីពីនកំពុងតែមើលឃើញថា មីស៊ីលល្បឿន លឿន របស់ប្រទេសឥណ្ឌា BrahMos គឺស័ក្តិសមបំផុត ដើម្បីសម្រេចគោលដៅនេះ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌ មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។ ចំណាប់អារម្មណ៍របស់ហ្វីលីពីន ស្តីពីការចង់បានមីស៊ីល BrahMos ត្រូវបានបង្ហាញដោយមន្រ្ តីយោធាជាន់ខ្ពស់ហ្វីលីពីន លោក Reynaldo Aquino កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងឱកាសនៃការទស្សនកិច្ចនៅលើនាវាចម្បាំងរបស់ឥណ្ឌា INS Sahyadri ដែលបានចូលទៅចតនៅកំពង់ផែនៃរដ្ឋធានីម៉ានីល។

បើតាមអ្នកនាំពាក្យយោធាហ្វីលីពីន លោក Aquino នឹងលោក Ashwin Arvind ដែលជាមេបញ្ជាការនាវាចម្បាំង Sahyadri បានជជែកគ្នាអំពីលទ្ធភាពនៃការទិញមីស៊ីល BrahMos នេះ។

គួរជម្រាបថា កាលពីឆ្នាំមុន កំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ទៅកាន់ហ្វីលីពីន ភាគី ទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤ ដោយក្នុងនោះមានទាំងកិច្ចព្រមព្រៀងដែលសំដៅបង្កើនកិច្ចសហប្រតិបត្តិ ការក្នុងវិស័យឡូជីស្ទីកនិងការពារជាតិ។

នាពេលនោះ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានបង្ហាញអំពីចំណាប់ អារម្មណ៍ក្នុងការទិញទូកល្បាតល្បឿនលឿនពីឥណ្ឌា ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រថែមទៀតផង។ គួរបញ្ជាក់ផងដែរថា មីស៊ីល BrahMos ត្រូវគេចាត់ទុកថា ជាមីស៊ីលល្បឿន Supersonic (លឿនជាងសំឡេង) ដែលលឿន ជាងគេនៅលើពិភពលោក។

វាគឺជាផលិតផលរបស់ក្រុមហ៊ុន BrahMos Aerospace Limited ដែលបង្កើតឡើងរួមគ្នារវាងរុស្ស៊ី និង ហ្វីលីពីន។ មីស៊ីលនេះអាចបាញ់ចេញពីនាវាចម្បាំង យន្តហោះចម្បាំង នាវាមុជទឹកក៏បាន ឬពីប្រព័ន្ធនៅ លើដីគោកក៏បានដែរ៕

ដកស្រង់ពី៖ Fresh News