Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រីជប៉ុនដំបូងគេដែលធ្លាប់កាន់តំណែងជាប្រធាន UNHCR ទទួលមរណភាពនៅអាយុ៩២ឆ្នាំ

  • បោះពុម្ព

(តូក្យូ)៖ លោកស្រី សាដាកុ អូហ្គាតា (Sadako Ogata) ជាជនជាតិជប៉ុនម្នាក់  និងស្ត្រីដំបូងគេដែល ធ្លាប់បានកាន់តំណែង ជាប្រធានឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានទទួលមរណភាពហើយក្នុងវ័យ ៩២ឆ្នាំ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Kyodo នៅរសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។ លោកស្រី Sadako Ogata បានកាន់តំណែង ជាប្រធានឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០០ ជាឆ្នាំដែលពិភពលោក ឆ្លងកាត់វិបត្តិធំ ២ ជាច្រើនដូចជាសង្រ្គាម ឈូងសមុទ្រពែក, សង្រ្គាមតំបន់បាល់កង់ និងការប្រល័យពូជសាសន៍ រ៉ាដ្វាន់ដាជាដើម។

បើតាមសារព័ត៌មាន Kyodo លោកស្រី Ogata បានទទួលមរណភាព តាំងតែពីថ្ងៃទី២២ ខែតុលាមកម្ល៉េះ ហើយមូលហេតុ នៃមរណភាពរបស់លោកស្រី ក៏មិនទាន់ត្រូវបាន គេបញ្ជាក់នៅឡើយដែរ។

គួរជម្រាបថា លោកស្រី Sadako Ogata កើតក្នុងទីក្រុងតូក្យូ នៅឆ្នាំ១៩២៧។ លោកស្រី គឺជាចៅស្រីរបស់អតីត នាយករដ្ឋមន្ត្រីជប៉ុន លោក ត្យូយ៉ូស៊ិ អ៊ីនុកៃ (Tsuyoshi Inukai) និងមានឪពុក ជាអ្នកការទូតជប៉ុនម្នាក់៕

ដកស្រង់ពី៖ Fresh News