Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន​ ស្ថិតនៅក្រោម ការគាបសង្កត់ នៅពេលសហរដ្ឋអាមេរិក ជំរុញឲ្យមាន គម្រោងបន្ធូរបន្ថយ ភាពតានតឹងនៅ សមុទ្រហ្វីលីពីន ខាងលិច

  • បោះពុម្ព

ប្រទេសចិន និងស្ថិតនៅក្រោម ការគាបសង្កត់ ផ្នែកការទូតដែល មានការប្រឹងប្រែង រួមគ្នាប៉ុន្តែ នៅតែទប់ទល់ នៅក្នុងទង្វើដាច់ខាត របស់ខ្លួននៅក្នុង សមុទ្រចិនខាងត្បូង ដែលមានវិវាទនៅពេលដែល សហរដ្ឋអាមេរិក ប្រើការប្រជុំសន្តិសុខ ក្នុងតំបន់ មួយនៅដំណាច់ សប្តាហ៍នេះដើម្បី ប្រមូលការគាំទ្រ ឲ្យមានការបញ្ឈប់ អំពើបង្កហេតុ។

ការជំរុញ របស់រដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិក លោកចន ឃែរី នៅក្នុងវេទិកា តំបន់អាស៊ាន បង្ហាញឲ្យឃើញថា ជាការ បង្កើនមួយ នៅក្នុងការជាប់ពាក់ព័ន្ធ របស់ក្រុង វ៉ាស៊ីនតោន នៅក្នុងវិវាទ ដែលធ្វើឲ្យ បាក់បែកចំណងទាក់ទង ក្នុងតំបន់នៅពេល ប្រទេសធ្វើកាន់តែ ខ្លាំងលើការទាមទារ អធិបតេយ្យភាពទាំងស្រុង របស់ខ្លួននោះ។

លោក ឃែរី នឹងមកដល់រដ្ឋធានី ណាយពីអ៊ីដាវ របស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍ ដើម្បីចូលរួម ជាមួយពួកអ្នក ការទូតថ្នាក់កំពូល មកពីប្រទេសចិន ប្រទេសរុស្ស៊ី ជប៉ុន ឥណ្ឌា អូស្ត្រាលី សហភាពអឺរ៉ុប និងអាស៊ីអាគ្នេយ៍ នៅក្នុងចំណោម អ្នកផ្សេងទៀត នៅក្នុង ការប្រជុំកម្រិតខ្ពស់ របស់អាស៊ី មកទល់ឥឡូវក្នុងឆ្នាំនេះ។

បណ្ដារដ្ឋមន្ត្រី ការបរទេស នៃសមាគមន៍បណ្តា ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានសមាជិក១០ ប្រទេសនោះ ចាប់ផ្តើមការចរចានៅថ្ងៃសុក្រ។ ក្រុង ប៉េកាំងបានបដិសេធ ការជាប់ពាក់ព័ន្ធ របស់សហរដ្ឋអាមេរិក នៅក្នុងវិវាទនោះហើយ បានបដិសេធ រួចទៅហើយនូវសំណើ ពីក្រុងវ៉ាស៊ីនតោន និងក្រុងម៉ានីលឲ្យមាន ការបញ្ឈប់មួយស្តី ពីទង្វើដូចជាការរានដី និងការសាងសង់ នៅលើកោះនិងថ្ម ប៉ប្រះទឹក ដែលមានវិវាទ។

មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ក្រសួងការបរទេស និយាយថា "រដ្ឋមន្ត្រីការបរទេស មិនមែនកំពុង ស្វែងរកការ ជំរុញឲ្យបង្ហាញ នូវអំណាចអំណត់ទេ។ នេះមិនមែនជាការប្រយុទ្ធ របស់ប្រទេស មហាអំណាចមួយទេ"។ លោកបានសង្កត់ធ្ងន់ថា លោក ឃែរីនឹងអំពាវនាវ ដល់ប្រទេសអ្នក ទាមទារទាំងអស់ ឲ្យបង្ហាញការអត់ធ្មត់ មិនមែនតែ ប្រទេសចិននោះទេ៕

ដកស្រង់ពី៖ គេហទំព័រកម្ពុជាថ្មី