Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរការពារជាតិអាមេរិកសម្រេច «ទិញយន្តហោះចម្បាំង F-35 ចំនួន៤៧៨គ្រឿង» តម្លៃ៣៤ពាន់លានដុល្លារ

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិ អាមេរិកបញ្ចកោណ បានសម្រេចកិច្ចព្រមព្រៀង ចុងក្រោយហើយ ជាមួយក្រុមហ៊ុន ផលិតសព្វាវុធ ឡុកឃីដម៉ាទីន (Lockheed Martin) ដើម្បីទិញយន្តហោះ ចម្បាំងត្រកូល F-35 Lightning II ដែលមានតម្លៃសរុប ៣៤ពាន់លានដុល្លារ។

នេះបើតាមប្រភពព័ត៌មាន ពីមន្ត្រីអាមេរិក ដែលសារព័ត៌មានចិនស៊ីនហួរ ដកស្រង់នៅរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។ ព័ត៌មានបានចេញផ្សាយទៀតថា នៅក្នុងកិច្ចព្រមព្រៀងខាងលើនេះមានយន្តហោះចម្បាំងប្រភេទ F-35A ចំនួន ៣៥១គ្រឿងសម្រាប់បំពាក់ឲ្យកងទ័ពអាកាស, យន្តហោះចម្បាំង F-35Bs ចំនួន ៨៦គ្រឿងសម្រាប់បំពាក់ឲ្យកងទ័ពប្រតិបត្តិការជើងទឹក និងយន្តហោះចម្បាំង F-35Cs ចំនួន ៤១គ្រឿងដើម្បីបំពាក់ឲ្យកងនាវាដឹកយន្តហោះចម្បាំង។

ដោយឡែកក្រៅពីយន្តហោះចម្បាំង ត្រកូល F-35 ខាងលើនេះ ក្រុមហ៊ុនអាមេរិក Lockheed Martin ក៏បានអះអាងផងដែរថា យន្តហោះទូទៅប្រមាណ ២៩១គ្រឿងទៀត នឹងត្រូវផលិតសម្រាប់ផ្គត់ផ្គង់ឲ្យរដ្ឋាភិបាលអាមេរិក, យន្តហោះចម្បាំង F-35 ចំនួន ១២៧គ្រឿងសម្រាប់បណ្តាប្រទេសជាដៃគូអាមេរិក និង F-35 ចំនួន ៦០គ្រឿងទៀតសម្រាប់យោធាបរទេស ដែលជាអតិថិជន។

គួរបញ្ជាក់ថា កម្មវិធីផលិតយន្តហោះចម្បាំង F-35 គឺត្រូវបានគាំទ្រដោយរដ្ឋាភិបាលអាមេរិក ហើយក៏ត្រូវបានចាត់ទុកជាសព្វាវុធ ដែលមានតម្លៃថ្លៃបំផុតប្រចាំប្រវត្តិសាស្ត្រផងដែរ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ វាបានទទួលរងការរិះគន់ខ្លាំង ក៏ព្រោះតែការដំឡើងតម្លៃខ្ពស់ហួស និងការពន្យារពេលយូរក្នុងការប្រគល់ឲ្យអតិថិជន។ បើតាមមន្ទីរបញ្ចកោណអាមេរិក F-35 ចំនួន ៤៤០គ្រឿងហើយត្រូវបានបញ្ជូនទៅដល់ដៃ បណ្តាប្រទេសនានាលើលោកគិតត្រឹមឆ្នាំ២០១៩៕

ដកស្រង់ពី៖ Fresh News