បណ្តាញសង្គម

សាកសព Al-Baghdadi នៅបន្តកប់នៅឯសមុទ្រ

ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានផ្សាយកាលពីថ្ងៃចន្ទថាមេដឹកនាំរបស់ក្រុមរដ្ឋអ៊ីស្លាម (IS) សាកសពលោក Abu Bakr al-Baghdadi ត្រូវបានគេបញ្ចុះនៅឯសមុទ្រ បន្ទាប់ពីការស្លាប់របស់លោក នៅក្នុងការវាយឆ្មក់របស់យោធាសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក បានបញ្ចុះ al-Baghdadi នៅសមុទ្រ នេះបើយោងតាមការដកស្រង់សម្តីរបស់ភ្នាក់ងារអាមេរិកអនាមិក។ al-Baghdadi គឺបានធ្វើអត្តឃាតនៅក្នុងការវាយឆ្មក់កុម្ម៉ង់ដូអាមេរិក នៅភាគពាយព្យនៃប្រទេសស៊ីរី នៅយប់ថ្ងៃសៅរ៍។

ប្រភព ដែលមិនបានបង្ហាញពីព័ត៌មានលម្អិតនៃការបញ្ចុះសព បាននិយាយថា នីតិវិធី គឺស្រដៀងនឹងនីតិវិធីដែលបានប្រើ ដើម្បីបោះចោលសាកសពរបស់ស្ថាបនិក al-Qaeda លោក Osama bin Laden ។

មុនពេលបោះចោល សាកសពរបស់មេដឹកនាំ IS ត្រូវបានបញ្ជូនទៅកន្លែងមានសុវត្ថិភាព ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់លោក ជាមួយនឹងការធ្វើកោសល្យវិច្ច័យ DNA ។

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសនៅថ្ងៃអាទិត្យ ពីការស្លាប់របស់លោក al-Baghdadi អាយុ ៤៨ ឆ្នាំ ដែលបានធ្វើអត្តឃាតខ្លួនឯង ដោយបញ្ឆេះអាវកាក់ធ្វើអត្តឃាត នៅក្នុងប្រតិបត្តិការយោធាអាមេរិកនៅស៊ីរី ដែលជាសកម្មភាពមួយដែលត្រូវបានសាទរនៅក្នុងរដ្ឋបាល Trump ខណៈពេលដែលមានការព្រួយបារម្ភអំពីលទ្ធភាពនៃការសងសឹក និងបញ្ហាដែលអាចកើតមាន នៅក្នុងការប្រយុទ្ធប្រឆាំងភេវរកម្ម នេះបើតាមការផ្សាយរបស់ស៊ិនហួរ នៅថ្ងៃពុធ។