បណ្តាញសង្គម

អជ្ញាធរអ៊ីរ៉ាក់ ដាក់បំរាមគោចរណ៏នៅទីក្រុង Baghdad ចំពេលមានការតវ៉ាដែលកំពុងបន្ត

កាលពីថ្ងៃច័ន្ទ អជ្ញាធរអ៊ីរ៉ាក់ បានដាក់បម្រាមគោចរណ៏មួយយប់ នៅទីក្រុង Baghdad ខណៈបាតុកម្មប្រឆាំងរដ្ឋាភិបាល បានបន្តពាសពេញរដ្ឋធានី។

បម្រាមគោចរណ៏ គឺត្រូវបានដាក់លើប្រជាជន និងការធ្វើចរាចរណ៏រថយន្ត ម៉ូតូ កង់ និងយានយន្តគ្រប់ប្រភេទចាប់តាំងពាក់កណ្តាលយប់រហូតដល់ម៉ោង៦ព្រឹក ម៉ោងក្នុងស្រុក រហូតដល់មានការជូនដំណឹងបន្ថែម។

បម្រាមគោចរណ៏នោះ គឺដើម្បីការពារក្រុមអ្នកតវ៉ា និងអំពាវនាវពលរដ្ឋទាំងអស់ ឲ្យសហការណ៏ដើម្បីប្រយោជន៍សាធារណះ។ កាលពីដើមខែនេះ ការតវ៉ាទ្រង់ទ្រាយធំ បានផ្ទុះឡើងនៅទីក្រុង Baghdad ខេត្តភាគកណ្តាល និងភាគខាងត្បូងផ្សេងទៀត ដោយហេតុផលស្រដៀងគ្នា។

រដ្ឋាភិបាលអ៊ីរ៉ាក់ បានឆ្លើយតបដោយបង្ហាញកញ្ចប់នៃកំណែទម្រង់ដែលមានគោលបំណងផ្តល់ឱកាសការងារ ការកសាងអគារលំនៅ-ដ្ឋាន បង់ប្រាក់ឧបត្ថម្ភដល់ប្រជាជនក្រីក្រ និងបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។